វេច្ចកទាយកត្ថេរាបទានទី ២

ក្បាលទី 61 · ទំព័រ 434

ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយបង្គន់មួយ ដោយដៃរបស់ខ្លួន ចំពោះព្រះមានព្រះភាគព្រះនាមវិបស្សី ជាច្បងក្នុងលោក ជាតាទិបុគ្គល ។ ខ្ញុំបានយានដំរី យានសេះ យានទិព្វ ហើយបានដល់នូវធម៌ជាទីក្ស័យនៃ អាសវៈ ដោយសារការថ្វាយនូវបង្គន់នោះ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយបង្គន់ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះ ជាផលនៃការថ្វាយបង្គន់ ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជា ដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសម្នាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះវេច្ចកទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។