អព្ភញ្ជនទាយកត្ថេរាបទានទី ៤

ក្បាលទី 61 · ទំព័រ 437

ខ្ញុំនៅក្នុងព្រះរាជឧទ្យាន ក្បែរក្រុងពន្ធុមតី កាលនោះ ខ្ញុំ ស្លៀកសំពត់ស្បែក ទ្រទ្រង់ល័ក្កចាន់ ។ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់ប្រាសចាក ធូលីគឺកិលេស ជាព្រះសយម្ភូ ទ្រង់ឈ្នះកិលេសមាន ព្យាយាមជា គ្រឿងដុតកម្តៅនូវកិលេស មានព្រះហបឫទ័យបញ្ជូនទៅកាន់ព្រះនិព្វាន ទ្រង់ ជាឥសី ទ្រង់មានឈាន ត្រេកអរក្នុងឈាន ។ លុះខ្ញុំឃើញព្រះសម្ពុទ្ធ ទ្រង់ សម្រេចសេចក្តីប្រាថ្នាទាំងពួងផង ទ្រង់ឆ្លងនូវអន្លង់ទាំងមិនមានអាសវៈផង ក៏មានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយថ្នាំបន្តក់ភ្នែក ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យទានក្នុងកាលនោះ ខ្ញុំមិនដែល ស្គាល់ ទុគ្គតិ នេះជាផលនៃថ្នាំបន្តក់ភ្នែក ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសម្នាក់ព្រះពុទ្ធ របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះអព្ភញ្ជនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។