ពោធិសម្មជ្ជកត្ថេរាបទានទី ៨

ក្បាលទី 61 · ទំព័រ 441

ក្នុងភពមុន ខ្ញុំបានរើសស្លឹកពោធិដែលជ្រុះក្នុងលានព្រះចេតិយ ហើយយកទៅចោល ខ្ញុំបាននូវគុណ ២០ ។ ខ្ញុំអន្ទោលទៅក្នុង ភពតូចភពធំ តែងអន្ទោលទៅក្នុងភពពីរ គឺទេវតានិងមនុស្ស ដោយតេជះនៃកម្មនោះ ។ លុះខ្ញុំច្យុតចាកទេវលោក មកកាន់ភពរបស់មនុស្ស តែងកើតក្នុងត្រកូលពីរ គឺក្សត្រនិងព្រាហ្មណ៍ ។ ខ្ញុំបរិបូណ៌ដោយអវ័យវៈតូចធំ មានកម្ពស់និងទំហំ សមរម្យ មានរូបល្អ មានសម្បុរស្អាត មានរាងកាយពេញលេញ មិនខ្វះខាត ។ ខ្ញុំកើតក្នុងទេវលោក ឬក្នុងមនុស្សលោក ឬក៏ក្នុងភពណាមួយតែង មានសម្បុរល្អដូចមាស ឬ ប្រៀបដូចមាសឆ្អិន ។ សម្បុររបស់ខ្ញុំ ទន់ល្វន់ ល្វាស ជិតស្និទ្ធ ល្អិត ផូរផង់សព្វៗកាល ព្រោះបានយកស្លឹកពោធិទៅចោល ទឹកដែលច្រឡំដោយធូលី មិនដែលប្រឡាក់ក្នុងប្រជុំសរីរៈ ( របស់ខ្ញុំ ) ក្នុង កាលណាម្តងឡើយ នេះជាផលក្នុងការយកស្លឹកពោធិទៅចោល ។ ខ្លួនរបស់ ខ្ញុំនោះ ( ឋិតនៅ ) ក្នុងទីមានខ្យល់និងកម្តៅថ្ងៃដ៏ក្តៅក្តី ឬត្រូវកម្តៅភ្លើងក្តី ញើសទាំងឡាយ ក៏មិនដែលហូរចេញ នេះជាផលក្នុងការយកស្លឹកពោធិទៅ ចោល ។ រោគឃ្លង់ ពក ស្រែង ប្រជ្រុយ បូស ដំណួចពិស មិនដែល មានក្នុងកាយ ( របស់ខ្ញុំឡើយ ) នេះជាផលក្នុងការយក ស្លឹកពោធិទៅ ចោល ។ គុណដទៃទៀតតែងកើតដល់ខ្ញុំនោះ ក្នុងភពតូចនិងភពធំ គឺរោគ ទាំងឡាយមិនដែលកើតក្នុងកាយរបស់ខ្ញុំឡើយ នេះជាផលក្នុងការយកស្លឹក ពោធិទៅចោល ។ គុណដទៃទៀតតែងកើតដល់ខ្ញុំនោះ ក្នុងភពតូចនិងភពធំ គឺអន្តរាយជាគ្រឿងបៀតបៀនដែលកើតអំពីចិត្ត មិនដែលមានឡើយ នេះជា