អាមណ្ឌផលទាយកត្ថេរាបទានទី ៩

ក្បាលទី 61 · ទំព័រ 443

ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ជាលោកនាយក ទ្រង់ចេញចាកសមាធិហើយចង្រ្កម ។ កាលនោះ ខ្ញុំរែកនូវអម្រែក ដែលពេញដោយផ្លែឈើ បានឃើញព្រះសម្ពុទ្ធជាមហាមុនី ទ្រង់ប្រាសចាករាគៈ កំពុងចង្រ្កម ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ធ្វើ នូវអញ្ជលីលើសិរ្សៈ ថ្វាយបង្គំព្រះសម្ពុទ្ធ ហើយថ្វាយផ្លែល្ហុង ។ ក្នុងកប្ប ទីមួយសែនអំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើក្នុងកាលនោះ ខ្ញុំ មិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផ្លែល្ហុង ។ កិលេសទាំងឡាយ ខ្ញុំដុត បំផ្លាញហើយ ភពទាំងអស់ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះ បានកាត់ចំណង ដូចដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសម្នាក់ ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើ ហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះអាមណ្ឌផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។