សុគន្ធត្ថេរាបទានទី ១០

ក្បាលទី 61 · ទំព័រ 444

ក្នុងភទ្ទកប្បនេះ ព្រះពុទ្ធព្រះនាមកស្សបៈ ទ្រង់មានផៅពង្ស ដ៏ប្រសើរ មានយសធំ ព្រះអង្គប្រសើរជាងពួកអ្នកប្រាជ ទ្រង់កើតឡើងហើយ ។ ព្រះអង្គបរិបូណ៌ដោយអនុព្យញ្ជនៈ មានលក្ខណៈ ៣២ ដ៏ប្រសើរ មានពន្លឺ មួយព្យាមជុំវិញ មានបណ្តាញរស្មីតាំងឡើង ។ ព្រះអង្គទ្រង់ញ៉ាំងពួកជន ឲ្យត្រេកអរ ដូចព្រះចន្ទ មានរស្មីដូចព្រះអាទិត្យ ទ្រង់ញ៉ាំងសត្វឲ្យរលត់ទុក្ខ ដូចមហាមេឃ ទ្រង់ធ្វើនូវគុណដូចសាគរ ។ ព្រះអង្គមានសីលដូចផែនដី មានសមាធិដូចភ្នំហិមពាន្ត មានបញ្ញា ដូចអាកាស មិនជាប់ចំពាក់ដូចខ្យល់ ។ ព្រះអង្គមានគុណមិនខ្វះខាត មានធម៌ជាគ្រឿងអប់រំ ទ្រង់ក្លៀវក្លាក្នុងពួក បរិស័ទ ទ្រង់ស្រង់ឡើងនូវមហាជន ហើយប្រកាសនូវសច្ចធម៌ ។ កាល នោះ ខ្ញុំកើតជាសេដ្ឋីបុត្ត ក្នុងក្រុងពារាណសី មានយសធំ ជាអ្នកប្រសើរ ដោយទ្រព្យនិងស្រូវច្រើនក្រៃលែង ។ ខ្ញុំកាលត្រាច់ទៅកាន់ទីសម្រាកស្មង ក៏ចូលទៅក្នុងព្រៃមិគទាយ៍ បានឃើញព្រះសាស្តាជាទីពឹង កំពុងសម្តែងអមត បទ មានព្រះពុទ្ធដីកាជ្រះស្រឡះ មានសំឡេងស្មើដោយសត្វករវិក មាន សន្ធឹកគឹកកង ដូចសត្វហង្ស ឬដូចស្គរ ទ្រង់ញ៉ាំងមហាជនឲ្យដឹងច្បាស់ ។ លុះខ្ញុំឃើញព្រះសម្ពុទ្ធនោះ ជាទេវតាដ៏ក្រៃលែងជាងទេវតា ទាំងបានស្តាប់ សំឡេងដ៏ពីរោះ ទើបលះភោគៈដ៏ច្រើន ហើយចូលទៅកាន់ផ្នួស ។ លុះខ្ញុំ បួសយ៉ាងនេះហើយ មិនយូរបុន្មាន ក៏បានជាពហុស្សូត ជាធម្មកថិក មាន ប្រាជ្ញាដ៏វិចិត្រ ។ ខ្ញុំជាអ្នកក្លៀវក្លាដោយគុណ បានពណ៌នាគុណរបស់ព្រះសាស្តា ដែលមានវណ្ណៈដូចមាស ក្នុងកណ្តាលបរិស័ទច្រើនជារឿយ ៗ ថា ព្រះពុទ្ធនុ៎ះ ជាព្រះខីណាស្រព ទ្រង់មិនមានទុក្ខ កាត់បង់នូវសេចក្តីសង្ស័យ ទ្រង់ដល់នូវការអស់នៃកម្មទាំងពួង មានព្រះហប្ញទ័យច