កច្ចាយនវគ្គោ
ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់មិនញាប់ញ័រ ឥតមាន បុគ្គលផ្ចាញ់បាន ជានាយក ទ្រង់ត្រាស់ឡើងក្នុងកប្បទីមួយសែនអំពីភទ្ទកប្បនេះ ។ ព្រះវីរសម្ពុទ្ធទ្រង់មានត្របកព្រះនេត្រដូចផ្កាឈូក មានព្រះឱស្ឋប្រាសចាក មន្ទិលដូចព្រះចន្ទ មានព្រះតចៈដូចមាស មានរស្មីរុងរឿងដូចព្រះអាទិត្យ ទ្រង់ជាទីត្រូវភ្នែកនិងចិត្តរបស់សត្វ ប្រដាប់ដោយលក្ខណៈដ៏ប្រសើរ ទ្រង់ កន្លងផុតគន្លងពាក្យទាំងពួង ត្រូវមនុស្សនិងទេវតាធ្វើសក្ការៈហើយ ។ ព្រះ សម្ពុទ្ធ ទ្រង់ញ៉ាំងពួកសត្វឲ្យត្រាស់ដឹង ទ្រង់មានសំឡេងពីរោះផ្សាយទៅ ទ្រង់ មានសន្តានជាប់ដោយសេចក្តីករុណា ទ្រង់ក្លៀវក្លាក្នុងពួកបរិស័ទ ។ ព្រះ សម្ពុទ្ធ ទ្រង់សម្តែងធម៌ពីរោះ ប្រកបដោយសច្ចៈ ៤ ទ្រង់ស្រង់ពួកសត្វដែល លិចចុះក្នុងភក់គឺមោហៈ ។ ក្នុងកាលនោះ ខ្ញុំកើតជាតាបស មានលំនៅក្នុង ព្រៃហិមពាន្តត្រា ច់ទៅតែម្នាក់ឯង ហោះទៅកាន់មនុស្សលោកតាមអាកាស បានឃើញព្រះជិនស្រី ។ ខ្ញុំចូលទៅកាន់សម្នាក់ព្រះជិនស្រីនោះ បានស្តាប់ ធម្មទេសនារបស់ព្រះសម្ពុទ្ធជាអ្នកប្រាជ្ញ ដែលកំពុងពណ៌នានូវគុណដ៏ធំរបស់ សាវ័កថា ភាសិតដែលតថាគតពោលដោយបំព្រួញ សាវ័កនេះ ប្រកាស ដោយពិស្តារបាន ញ៉ាំងបរិស័ទនឹងតថាគតឲ្យត្រេកអរ ដូចកច្ចាយនភិក្ខុ ។ តថាគតមិនឃើញមានសាវ័កដទៃណាមួយ ក្នុងសាសនានេះយ៉ាងនេះឡើយ ព្រោះហេតុនោះ សាវ័កនេះ ជាអ្នកប្រសើរ ( ឋិតនៅ ) ក្នុងទីជាឯតទគ្គៈ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចាំទុកយ៉ាងនេះចុះ កាលនោះ ខ្ញុំមាន សេចក្តីស្ងប់សែង ព្រោះស្តាប់ពាក្យជាទីគាប់ចិត្តនោះ ទើបទៅកាន់ព្រៃហិមពាន្ត ដើរសន្សំបេះផ្កាឈើ ។ ខ្ញុំបូជាចំពោះព្រះសម្ពុទ្ធជាទីពឹងនៃលោក ហើយ ប្រាថ្នានូវតំណែងនោះ ។ កាល