វក្កលិត្ថេរាបទានទី ២

ក្បាលទី 61 · ទំព័រ 457

ក្នុងកប្បទីមួយសែនអំពីកប្បនេះ ព្រះនាយកព្រះនាមបទុមុត្តរៈ មានព្រះនាមខ្ពង់ខ្ពស់ មានគុណរាប់មិនបាន ត្រាស់ឡើងហើយក្នុងលោក ។ ព្រះអង្គមានអាការៈនិងព្រះឱស្ឋដូចផ្កាឈូក មានព្រះឆវិវ័ណ្ណល្អ មិនមាន មន្ទិលដូចផ្កាឈូក មិនជាប់ចំពាក់ដោយលោក ដូចផ្កាឈូកមិនប្រឡាក់ដោយ ទឹក ។ ព្រះអង្គជាអ្នកប្រាជ មានព្រះនេត្រដូចត្របកឈូក ជាទីត្រេកអរដូច ផ្កាឈូក ទ្រង់មានក្លិនវិសេសដូចផ្កាឈូក ព្រោះហេតុនោះឯង ទើបព្រះអង្គ ទ្រង់ព្រះនាមថា បទុមុត្តរៈ ។ ព្រះអង្គជាច្បងក្នុងលោក ទ្រង់មិនមានមានះ មានឧបមាដូចភ្នែកនៃពួកជនខ្វាក់ ទ្រង់មានភេទស្ងប់រម្ងាប់ ជាកំណប់នៃគុណ ទ្រង់មានករុណាគុណនិងបញ្ញាគុណដូចសាគរ ។ ជួនកាល ព្រះមហាវីរៈ នោះ មានពួកព្រហ្មទេវតា និងអសុរបូជា ព្រះអង្គឧត្តមជាងពួកជន ក្នុង កណ្តាលប្រជុំជន ដែលកុះករដោយទេវតានិងមនុស្ស ។ ព្រះមហាវីរៈ ទ្រង់ ញ៉ាំងបរិស័ទទាំងពួងឲ្យត្រេកអរេដោយព្រះឱស្ឋមានក្លិនក្រអូបផង ដោយព្រះសូរ សៀងដ៏ពីរោះផង ទ្រង់សរសើរសាវ័ករបស់ព្រះអង្គថាសាវ័កនេះជាសទ្ធាធិមុត្ត មានប្រាជ្ញាល្អ មានអាល័យក្នុងការឃើញតថាគត បុគ្គលដទៃបែបនេះ មិនមានដូចវក្កលិភិក្ខុនេះឡើយ ។ កាលនោះ ខ្ញុំកើតជាកូនរបស់ព្រាហ្មណ៍ នៅក្នុងក្រុងហង្សវតី លុះបានស្តាប់ ព្រះពុទ្ធដីកានោះហើយ ក៏ប្រាថ្នានូវ តំណែងនោះ ។ កាលនោះ ខ្ញុំនិមន្តព្រះតថាគតទ្រង់មិនមានមន្ទិលនោះ ព្រមទាំង សាវ័កឲ្យគង់ឆាន់អស់ ៧ ថ្ងៃ ក្រោមបារាំសំពត់ ។ ខ្ញុំក្រាបចុះដោយ សិរ្សៈ មុជចុះក្នុងសាគរគឺអនន្តគុណរបស់ព្រះអង្គ មានបីតិពេញលេញ ទើប