អដ្ឋកថាវក្កលិត្ថេរាបទាន
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ២ ដូចតទៅនេះថា អបទានរបស់ព្រះវក្កលិត្ថេរ មានពាក្យផ្តើមថា ឥតោ សតសហស្សម្ហិ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើទុកហើយ ក្នុងព្រះជិនស្រីដ៏ ប្រសើរអង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វានទុក ក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមថាបទុមុត្តរៈ កើតក្នុងផ្ទះ មានត្រកូល ក្នុងហង្សវតីនគរ ដល់នូវភាពជាអ្នកដឹងក្តីហើយ បានទៅកាន់ ព្រះវិហារ មួយអន្លើដោយឧបាសកទាំងឡាយដែលទៅគាល់ព្រះសាស្តា ឈរ ស្តាប់ធម៌ខាងចុងបរិស័ទ ឃើញភិក្ខុមួយរូបដែលព្រះសាស្តាទ្រង់ស្ថាបនាទុក ក្នុងតំណែងឯតទគ្គៈជាងភិក្ខុទាំងឡាយអ្នករួចផុតដោយសទ្ធា ខ្លួនឯងក៏ប្រាថ្នា តំណែងនោះ ទើបបានថ្វាយមហាទានដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន អស់ ៧ ថ្ងៃ បានតាំងបណិធានទុកហើយ ។ ព្រះសាស្តាទ្រង់ឃើញថា ការ ប្រាថ្នារបស់កុលបុត្តនោះមិនមានអន្តរាយ ទើបទ្រង់ព្យាករ ។ កុលបុត្តនោះ បំពេញកុសលដរាបដល់អស់ជីវិត អន្ទោលទៅក្នុងទេវតានិ ងមនុស្សទាំងឡាយ ក្នុងកាលនៃព្រះមានព្រះភាគរបស់យើងទាំងឡាយ បាន កើតក្នុងត្រកូលព្រាហ្មណ៍ក្នុងនគរសាវត្ថី មាតាបិតាបានដាក់ឈ្មោះថាវក្កលិ ។ បណ្តាបទទាំងនោះ បទថា វក្កលិ នោះ ពាក្យថា វក្កលិ ជាឈ្មោះ នៃវត្ថុដែលមិនល្អ ដូចជាកំហុស ប្រជ្រុយជាដើម កលិ គឺទោសរបស់កុលបុត្ត នោះទៅប្រាសហើយ វិនាសហើយ ព្រោះកុលបុត្តនោះដូចគ្នានឹងដុំមាស ដែលដេញមន្ទិលហើយ ហេតុនោះទើបហៅថា វក្កលិ ព្រោះចុះ វ អាគម ។ វក្កលិនោះចម្រើនវ័យហើយ រៀនត្រៃវេទ ចប់ក្នុងសិប្បស្រាស្ត របស់ពួក ព្រាហ្មណ៍ ឃើញព្រះសាស្តាហើយ មិនឆ្អែតក្នុងការសម្លឹងមើលសម្បត្តិ គឺ ព្រះរូបកាយ ទើបដើរត