មហាកប្បិនត្ថេរាបទានទី ៣

ក្បាលទី 61 · ទំព័រ 470

ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ទ្រង់រុងរឿងដូចព្រះអាទិត្យរះឡើងព្ធដ៏អជតាកាសក្នុងសរទកាល ។ ព្រះអង្គ ទ្រង់ញ៉ាំងផ្កាឈូកគឺពួកវិនេយ្យសត្វឲ្យរីកដោយពន្លឺគឺព្រះពុទ្ធដីកា ព្រះនាយក ទ្រង់ញ៉ាំងភក់គឺកិលេសឲ្យរីងស្ងួត ដោយរស្មីគឺប្រាជ្ញា ។ ព្រះនាយក ទ្រង់សម្លាប់យសរបស់ពួកតិរ្ថិយដោយប្រាជ្ញា ដូចកែវវជីរ ព្រះអង្គប្រកាស ធម៌ក្នុងទីទាំងពួង ដូចព្រះអាទិត្យញ៉ាំងយប់និងថ្ងៃឲ្យភ្លឺសព្វ ។ ព្រះអង្គជាទី កើតនៃគុណទាំងឡាយ ដូចជាសាគរជាទីកើតនៃរតនៈទាំងឡាយ ទ្រង់តែង បង្អុរភ្លៀងគឺធម៌ ឲ្យដល់ពួកសត្វ ដូចមេឃបង្អុរភ្លៀង ។ កាលនោះ ខ្ញុំជា ចៅក្រម ( អ្នកកាត់ក្តី ) ក្នុងនគរឈ្មោះហង្សវតី បានចូលទៅស្តាប់ធម៌របស់ ព្រះមុនី ព្រះនាមបទុមុត្តរៈ ដែលកំពុងប្រទានឱវាទដល់ពួកភិក្ខុ កំពុងប្រកាស នូវគុណនៃសាវ័ក អ្នកមានសតិ ទ្រង់ញ៉ាំងចិត្តរបស់ខ្ញុំឲ្យរីករាយ ។ ខ្ញុំបាន ស្តាប់ហើយ ក៏មានបីតិ មានចិត្តរីករាយ និមន្តព្រះតថាគតព្រមទាំងភិក្ខុជា សិស្សឲ្យឆាន់ ហើយប្រាថ្នានូវតំណែងនោះ ។ កាលនោះ ព្រះនាយកទ្រង់ មាន ចំណែកប្រៀបស្មើដោយសត្វហង្ស ទ្រង់បញ្ចេញព្រះវាចាដូចជាស្គរ មានសំឡេងដូចសត្វហង្ស ដូច្នេះថា អ្នកទាំងឡាយចូរមើលមហាមាត្យនុ៎ះ ជាអ្នកក្លៀវក្លាក្នុងការកាត់ក្តី ជាអ្នក មានរោមរៀវ មានចុងង មានភ្នែកនិងមុខស្រស់បស់ល្អ រុងរឿងដូចសម្បុរ កែវជូមុត្ត កំពុងក្រាបទៀបបាទមូលនៃតថាគត ជាអ្នកមានយសធំដោយបរិវារច្រើនដែលស្តេចទ្រង់ប្រទានឲ្យ ឯមហាមាត្យនុ៎ះ ប្រាថ្នានូវតំណែងរបស់