អដ្ឋកថាមហាកប្បិនត្ថេរាបទាន

ក្បាលទី 61 · ទំព័រ 475

គប្បីជ្រាបពាក្យអធិប្បាយ ក្នុងអបទានរបស់ព្រះមហាកប្បិនត្ថេរ ដែលមានពាក្យផ្តើមថា បទុមុត្តរោ នាម ជិនោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភព នោះៗ ក្នុងកាលនៃព្រះមានព្រះភាគ ព្រះនាមថាបទុមុត្តរៈ បានកើតក្នុងផ្ទះ មានត្រកូលក្នុងហង្សវតីនគរ ដល់នូវភាពជាអ្នកដឹងក្តីហើយ កាលកំពុងស្តាប់ ព្រះធម្មទេសនាក្នុងសម្នាក់របស់ព្រះសាស្តា បានឃើញភិក្ខុមួយរូបដែលព្រះសាស្តា ទ្រង់ស្ថាបនាទុកក្នុងតំណែងប្រសើរជាងភិក្ខុទាំងឡាយ ខាងឲ្យឱវាទ បានធ្វើនូវកម្មដ៏ក្រៃលែងឡើង ហើយប្រាថ្នាតំណែងនោះ ។ កុលបុត្តនោះ បានធ្វើកុសលកម្មទុកក្នុងជាតិនោះ ដរាបដល់អស់ជីវិត អន្ទោលទៅក្នុងទេវលោក និងមនុស្សលោក ហើយកើតក្នុងផ្ទះរបស់មេជាង តម្បាញក្នុងស្រុកជាងតម្បាញមួយកន្លែងមិនឆ្ងាយអំពីក្រុងសាវត្ថី ក្នុងគ្រានោះ ព្រះបច្ចេកពុទ្ធប្រមាណ ១០០០ អង្គ ដែលនៅត្រង់ភ្នំហិមពាន្ត ៨ ខែ មក មកនៅក្នុងនគរក្នុងរដូវភ្លៀង ៤ ខែ ព្រះបច្ចេកពុទ្ធទាំងនោះ ហោះចុះមកព្រម គ្នាសម្រាកក្នុងទីមិនឆ្ងាយអំពីនគរពារាណសី ។ បានបញ្ជូនព្រះបច្ចេកពុទ្ធ ៨ អង្គទៅគាល់ព្រះរាជាដោយពាក្យថា ចូរទៅសូមកម្លាំងមក ដើម្បីធ្វើសេនាសនៈ ។ ក្នុងគ្រានោះ ព្រះរាជាទ្រង់មានពិធីវប្បមង្គល ( ច្រត់ព្រះនង្គ័ល ) ទ្រង់ជ្រាបថា ព្រះបច្ចេកពុទ្ធទាំងឡាយនិមន្តមក ទើបយាងចេញមកសួរដល់