ទព្វមល្លបុត្តត្ថេរាបទានទី ៤

ក្បាលទី 61 · ទំព័រ 495

ក្នុងកប្បទីមួយសែនអំពីកប្បនេះ ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ជាអ្នកប្រាជ្ញ ទ្រង់ជ្រាបនូវលោកទាំងពួង ព្រះអង្គមានចក្ខុ ទ្រង់កើតឡើង ហើយ ។ ព្រះពុទ្ធទ្រង់ប្រទានឱវាទ ទ្រង់បំភ្លឺ ទ្រង់ចម្លងពួកសត្វទាំងពួង ទ្រង់ ឈ្លាសក្នុងទេសនា ចម្លងប្រជុំជនដ៏ច្រើន ។ ព្រះអង្គមានសេចក្តីអនុគ្រោះ មានសេចក្តីករុណា ទ្រង់ស្វែងរកប្រយោជន៍ដល់សត្វទាំងពួង តែងញ៉ាំងពួកតិ រ្ថិយទាំងពួងដែលជួបប្រទះ ឲ្យតាំងនៅក្នុងសីល ៥ ។ កាលយ៉ាងនេះ សាសនារបស់ព្រះអង្គមិនវឹកវរ ជាសាសនាសូន្យចាកពួកតិរ្ថិយ ជាសាសនា វិចិត្រដោយពួកព្រះអរហន្ត ដែលស្ទាត់ជំនាញ ជាតាទិបុគ្គល ។ ព្រះមហា មុនីអង្គនោះ មានកម្ពស់ ៥៨ ហត្ថ ប្រាកដស្មើដោយគ្រឿងបូជា ជាវិការៈ នៃមាស មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ ។ មានព្រះជន្មាយុមួយសែន ឆ្នាំ ព្រះបទុមុត្តរៈអង្គនោះ កាលប្រតិស្ឋាននៅ ទ្រង់ចម្លងប្រជុំជនច្រើនកំណត់ ត្រឹមនោះ ។ កាលនោះ ខ្ញុំកើតជាសេដ្ឋីបុត្ត មានយសធំក្នុងក្រុងហង្សវតី បានចូលទៅជិតព្រះសម្ពុទ្ធ ជាប្រទីបក្នុងលោក បានស្តាប់ធម្មទេសនា ។ ខ្ញុំ បានស្តាប់ព្រះពុទ្ធដីការបស់ព្រះមុនី ទ្រង់សម្តែងនូវគុណនៃសាវ័ករបស់ព្រះអង្គ ជាអ្នកក្រាលសេនាសនៈដល់ពួកភិក្ខុ ក៏មានចិត្តរីករាយ ។ ខ្ញុំធ្វើការកសាង ចំពោះសង្ឃ ហើយក្រាបចុះទៀបព្រះបាទារបស់ព្រះមហេសីអង្គនោះ ដោយសិរៈ ប្រាថ្នានូវតំណែងនោះ ។ កាលនោះ ព្រះមហាវីរៈអង្គនោះ ទ្រង់ សម្តែងសរសើរនូវកម្មរបស់ខ្ញុំថា កុលបុត្តណា ញ៉ាំងតថាគតជាលោកនាយក ព្រមទាំងភិក្ខុសង្ឃឲ្យឆាន់