អដ្ឋកថាទព្វមល្លបុត្តត្ថេរាបទាន

ក្បាលទី 61 · ទំព័រ 500

គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៤ ដូចតទៅនេះថា អបទានរបស់ព្រះទព្វមល្លបុត្តត្ថេរ មានពាក្យផ្តើមថា បទុមុត្តរោ នាម ជិនោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមថាបទុមុត្តរៈ កើតជាបុត្តសេដ្ឋីក្នុងនគរហង្សវតី ជាអ្នកសម្បូរដោយសម្បត្តិ ជ្រះថ្លាក្នុងព្រះសាស្តា ស្តាប់ព្រះធម្មទេសនា របស់ព្រះសាស្តា ឃើញភិក្ខុមួយរូបដែលព្រះសាស្តាទ្រង់ស្ថាបនាក្នុងតំណែង ឯតទគ្គៈជាងភិក្ខុអ្នកចាត់ចែងសេនាសនៈ មានចិត្តជ្រះថ្លា និមន្តភិក្ខុសង្ឃ មាន ព្រះពុទ្ធជាប្រធាន បានថ្វាយមហាទានអស់ ៧ ថ្ងៃ លុះកន្លងទៅ ៧ ថ្ងៃ បានក្រាបចុះទៀបបាទារបស់ព្រះមានព្រះភាគ ហើយប្រាថ្នាតំណែងនោះ ព្រះមាន ព្រះភាគទ្រង់ជ្រាបថា ការប្រាថ្នានឹងសម្រេច ទើបទ្រង់ព្យាករ ។ កុលបុត្តនោះ បំពេញកុសលកម្មដរាបដល់អស់ជីវិត ហើយចុតិចាកអត្តភាព នោះហើយ បានសោយទិព្វសម្បត្តិក្នុងពួកទេវតាជាន់តុសិតជាដើម ចុតិ ចាកអត្តភាពនោះហើយ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមថាវិបស្សី កុលបុត្ត នោះ បានកើតក្នុងត្រកូលមួយ ព្រោះបានគប់រកអសប្បុរស ទាំងដែល ដឹងថា ភិក្ខុសាវ័ករបស់ព្រះមានព្រះភាគអង្គនោះជាព្រះអរហន្ត ក៏នៅតែពោល បង្កាច់ដោយពាក្យមិនពិត ។ កុលបុត្តនោះ បានថ្វាយសលាកភត្ត ដែលធ្វើ អំពីទឹកដោះ ដល់សាវ័កទាំងឡាយរបស់ព្រះពុទ្ធអង្គនោះឯង ។ កុលបុត្តនោះ បានធ្វើបុណ្យដរាបដល់អស់អាយុហើយ អន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ សោយសម្បត្តិទាំង ២ ហើយ ក្នុងកាលនៃព្រះកស្សបទសពល បានកើតក្នុងផ្ទះមានត្រកូល ចេញបួសក្នុង