កុមារកស្សបត្ថេរាបទានទី ៥
ក្នុងកប្បទីមួយសែនអំពីកប្បនេះ ព្រះពុទ្ធព្រះនាមបទុមុត្តរៈ ជានាយក ទ្រង់ទំនុកបម្រុងសត្វលោកទាំងពួង ជាអ្នកប្រាជ្ញ ទ្រង់កើតឡើង ( ក្នុងលោក ) ។ កាលនោះ ខ្ញុំកើតជាព្រាហ្មណ៍ មានល្បីល្បាញ ជាអ្នកដល់ នូវត្រើយនៃត្រៃវេទ កាលដើរទៅដើម្បីសម្រាកក្នុងវេលាថ្ងៃ ក៏បានជួបប្រទះ ព្រះលោកនាយក ព្រះអង្គជាធម្មកថិកដ៏ត្រកាល ទ្រង់កំពុងប្រកាស សម្តែងនូវសច្ចៈ ៤ កំពុងញ៉ាំងមហាជនព្រមទាំងទេវតានិងសាវ័កឲ្យត្រាស់ដឹង ។ គ្រានោះ ខ្ញុំមានចិត្តរីករាយ បាននិមន្តព្រះតថាគត រួចតាក់តែងមណ្ឌប ដោយសំពត់ មានពណ៌ក្រហមផ្សេងៗ ហើយនិមន្តព្រះពុទ្ធព្រមទាំងព្រះសង្ឃ ដែលមានរស្មីច្រាលរន្ទាលដូចរតនៈផ្សេងៗ ឲ្យឆាន់ក្នុងមណ្ឌបនោះ លុះឆាន់ ចង្ញាន់មានរសដ៏ប្រសើរផ្សេងៗគ្រប់ ៧ ថ្ងៃហើយ ទើបខ្ញុំបូជាព្រះតថាគត ព្រមទាំងសាវ័កដោយផ្កាដ៏វិចិត្រផ្សេងៗ ហើយក្រាបទៀបព្រះបាទា ប្រាថ្នានូវ តំណែងនោះ ។ គ្រានោះ ព្រះមុនីដ៏ប្រសើរ ព្រះអង្គមានករុណា មានករុណាជាលំនៅ ទ្រង់ត្រាស់ថា អ្នកទាំងឡាយចូរមើលព្រាហ្មណ៍ដ៏ប្រសើរនុ៎ះ ដែលមានមុខ និងភ្នែកដូចផ្កាឈូក ជាអ្នកច្រើនដោយបីតិនិងបាមុជ្ជៈ មានរោមងឡើង ជា អ្នកនាំមកនូវសេចក្តីរីករាយ មានភ្នែកស្រឡះ មានសេចក្តីអាល័យក្នុងសាសនានៃតថាគត មានវត្តប្រតិបត្តិតែមួយ មានចិត្តល្អ បានក្រាបទៀបបាទាន ៃតថាគត ព្រាហ្មណ៍នុ៎ះ ប្រាថ្នានូវតំណែងនោះ គឺភាពជាអ្នកសម្តែងធម៌ដ៏ វិចិត្រ ។ ក្នុងកប្បទីមួយសែនអំពីកប្បនេះ មានមហាបុរសសម្ភពក្នុងត្រកូល