អដ្ឋកថាកុមារកស្សបត្ថេរាបទាន
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៥ ដូចតទៅនេះថា អបទានរបស់ព្រះកុមារកស្សបត្ថេរ មានពាក្យផ្តើមថា ឥតោ សតសហស្សម្ញិ ដូច្នេះ ។ បានឮថា ព្រះថេរៈអង្គនេះ ក្នុងកាលព្រះមានព្រះភាគព្រះនាមថាបទុមុត្តរៈ កើតក្នុងត្រកូលព្រាហ្មណ៍ ដល់នូវភាពជាអ្នកដឹងក្តីហើយ ថ្ងៃមួយ ខណៈដែលស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះសាស្តា ឃើញភិក្ខុមួយរូបដែលព្រះសាស្តា ទ្រង់ស្ថាបនាក្នុងតំណែងឯតទគ្គៈ ជាងភិក្ខុអ្នកពោលធម្មកថាដ៏វិចិត្រ ខ្លួនឯងក៏ប្រាថ្នាតំណែងនោះដែរ ទើបតាំងបណិធានទុក ធ្វើបុណ្យទាំងឡាយ ដែលសមគួរដល់តំណែងនោះ តម្កល់ជីវិតដរាបដល់អស់អាយុ ចុតិចាកអត្តភាព នោះ អន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ សោយសម្បត្តិក្នុង លោកទាំង ២ ក្នុងកាលព្រះមានព្រះភាគព្រះនាមថាកស្សបៈ កើតក្នុងផ្ទះមាន ត្រកូល បួសបំពេញសមណធម៌ក្នុងសាសនារបស់ព្រះមានព្រះភាគអង្គនោះ អន្ទោលទៅតែក្នុងសុគតិប៉ុណ្ណោះ បានសោយទិព្វសុខ និងមនុស្សសុខហើយ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទៃរបស់កូនស្រីសេដ្ឋីម្នាក់ ក្នុងក្រុងរាជគ្រឹះ បានឮថា កូនស្រីសេដ្ឋីនោះ មានបំណងនឹងបួស ក្នុងកាលនៅក្មេងនោះឯង ទើបសូមអនុញ្ញាតមាតាបិតា កាលមិនបានបួស ទើបទៅកាន់ត្រកូលស្វាមី មានគភ៌ តែមិនដឹងថាមានគភ៌ ទើបគិតថា អញនឹងធ្វើឲ្យស្វាមីត្រេកអរហើយ សឹមសូមអនុញ្ញាតបួស ។ កាលនាងធ្វើឲ្យស្វាមីត្រេកអរ ដោយការចង្អុល បង្ហាញឲ្យឃើញទោសរបស់រូបកាយដោយន័យជាដើមថា បពិត្រអយ្យបុត្ត បើខាងក្នុងសរីរកាយនេះ ពន្លាត់ចេញមកខាងក្រៅ បុគ្គលនឹងត្រូវកាន់ដំបងចាំដេញពួកក្អែក និងពួកឆ្កែដោយពិត ។ ទើបធ្វើ ស្វាមីឲ្យត្រេកអរ ។ ស្រីនោះ បានទទួលអនុញ្ញាតអំពីស្វាមីហើយ មិនដឹងថាមានគភ៌ ក៏បួស ក្នុងសម