ពាហិយត្ថេរាបទានទី ៦

ក្បាលទី 61 · ទំព័រ 514

ក្នុងកប្បទីមួយសែនអំពីកប្បនេះ ព្រះពុទ្ធជានាយក ព្រះនាម បទុមុត្តរៈ ព្រះអង្គមានរស្មីច្រើន ជាកំពូលនៃត្រៃលោក ស្តេចកើតឡើង ( ក្នុង លោក ) ។ ខ្ញុំបានឮព្រះមុនីទ្រង់សរសើរគុណនៃភិក្ខុអ្នកត្រាស់ដឹងឆាប់ ក៏មាន ចិត្តអណ្តែតឡើង ហើយបានធ្វើគ្រឿងសក្ការៈថ្វាយព្រះមហេសី ។ ក្នុងកាល នោះ ខ្ញុំបានថ្វាយទានដល់ព្រះមុនី ព្រមទាំងសិស្សអស់ ៧ ថ្ងៃ ហើយថ្វាយបង្គំ ព្រះសម្ពុទ្ធ ប្រាថ្នានូវតំណែងនោះ ។ លំដាប់នោះ ព្រះពុទ្ធទ្រង់ព្យាករខ្ញុំថា អ្នកទាំងឡាយចូរមើលព្រាហ្មណ៍ នុ៎ះ ដែលក្រាបទៀបបាទមូលនៃតថាគត ជាអ្នកមានប្រាជាជាគ្រឿងពិចារណា ពេញបរិបូណ៌ មានអវ័យវៈដូចជាគ្រឿងបូជាដែលគេទឹបមាស មានសម្បុរសមាន ស្បែកស្តើង មានបបូរមាត់ក្រហមដូចផ្លែបាសទុំដែលសំយុងចុះរយោងរយាន ជាព្រាហ្មណ៍ស្មើដោយវត្ថុដ៏ត្រជាក់មុត ។ មានកម្លាំង គឺគុណដ៏ច្រើន មានរោមដ៏រេវោងឡើងលើ មានអណ្តូងជាទីនៅនៃគុណកើតហើយ មានមុខ រីកដោយបីតិ ។ ព្រាហ្មណ៍នេះ ប្រាថ្នាតំណែងនៃភិក្ខុអ្នកត្រាស់ដឹងឆាប់ ។ ព្រះពុទ្ធ ជាមហាវីរបុរសព្រះនាមគោតមនឹងមានក្នុងអនាគតកាល ។ ( ព្រាហ្មណ៍ នេះ ) នឹងជាអ្នកទទួលនូវមត៌កក្នុងធម៌ព្រះគោតមនោះ ជាឱរសដែលធម៌និម្មិត ហើយ នឹងបានជាសាវ័កនៃព្រះសាស្តា ឈ្មោះថាពាហិយៈ ។ គ្រានោះ ខ្ញុំត្រេកអរ បានក្រោកឡើងធ្វើសក្ការៈចំពោះព្រះមហាមុនីដរាប ដល់អស់ជីវិត លុះច្យុត ( អំពីមនុស្ស ) បានទៅកើតក្នុងឋានសួគ៌ ត្រង់ទីលំនៅ ជារបស់ខ្លួន ។ ខ្ញុំអន្ទោលទៅ កើតជាទេវតា ឬជាមនុស្ស តែងដល់