អដ្ឋកថាពាហិយត្ថេរាបទាន

ក្បាលទី 61 · ទំព័រ 519

គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៦ ដូចតទៅនេះថា អបទានរបស់ព្រះពាហិយទារុចិរិយត្ថេរ មានពាក្យផ្តើមថា ឥតោ សតសហស្សម្ញិ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមថាបទុមុត្តរៈ កើតក្នុងត្រកូលព្រាហ្មណ៍ ដល់ នូវការសម្រេចក្នុងសិប្បៈ របស់ពួកព្រាហ្មណ៍ហើយ ជាអ្នកមានការដឹងមិន ដាច់ មិនខ្វះខាតក្នុងវេទង្គស្រាស្តទាំងឡាយ ។ ថ្ងៃមួយ ទៅកាន់សម្នាក់របស់ ព្រះសាស្តា ស្តាប់ធម៌ មានចិត្តជ្រះថ្លា បានឃើញភិក្ខុមួយរូបដែលព្រះសាស្តា ទ្រង់ស្ថាបនាទុកក្នុងតំណែងឯតទគ្គៈជាងពួកភិក្ខុខាងខិប្បាភិញ្ញា ជាអ្នកប្រាថ្នា នូវតំណែងនោះ ទើបថ្វាយមហាទានដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធានអស់ ៧ ថ្ងៃ លុះកន្លងទៅ ៧ ថ្ងៃហើយ ទើបក្រាបចុះទៀបបាទមូលរបស់ព្រះមាន ព្រះភាគ តាំងសេចក្តីប្រាថ្នាថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងថ្ងៃទី ៧ បន្ទាប់ អំពីថ្ងៃនេះ ព្រះមានព្រះភាគទ្រង់បានស្ថាបនាភិក្ខុណាទុកក្នុងតំណែងឯតទគ្គៈ ជាងពួកភិក្ខុខិប្បាភិញ្ញា ក្នុងអនាគតកាល សូម្បីខ្ញុំព្រះអង្គ ក៏គប្បីដូចភិក្ខុរូប នោះ ក្នុងសាសនារបស់ព្រះពុទ្ធអង្គណាមួយផងចុះ ។ ព្រះមានព្រះភាគទ្រង់ ប្រមើលដោយអនាគតំសញ្ញាណ ទ្រង់ជ្រាបថា សេចក្តីប្រាថ្នានឹងសម្រេចទើប ទ្រង់ព្យាករថា ក្នុងអនាគតកាល កុលបុត្តនេះនឹងបួសក្នុងសាសនារបស់ព្រះមាន ព្រះភាគព្រះនាមថាគោតម ជាបុគ្គលប្រសើរជាងពួកភិក្ខុដែលជាខិប្បាភិញ្ញា ។ កុលបុត្តនោះ បានធ្វើបុណ្យជាច្រើនដរាបដល់អស់អាយុ ចុតិចាក អត្តភាពនោះហើយ កើតក្នុងទេវលោក សោយសម្ប