អដ្ឋកថាមហាកោដ្ឋិកត្ថេរាបទាន

ក្បាលទី 61 · ទំព័រ 535

គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៧ ដូចតទៅនេះថា អបទានរបស់ព្រះមហាកោដ្ឋិកត្ថេរ មានពាក្យផ្តើមថា បទុមុត្តរោ នាម ជិនោ ដូច្នេះ ។ មានរឿងកើតឡើងដូចម្តេច ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើ ទុកហើយក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យ នៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមថា បទុមុត្តរៈ កើតក្នុងត្រកូលមានភោគៈច្រើន ក្នុងហង្សវតីនគរ ដល់នូវភាពជាអ្នកដឹង ក្តីហើយ លុះមាតាបិតាអនិច្ចកម្មទៅហើយ តាំងនៅក្នុងតំណែងកុដុម្ពិកៈ នៅគ្រប់គ្រងផ្ទះ ។ ថ្ងៃមួយ ក្នុងកាលដែលព្រះមានព្រះភាគ ព្រះនាមថា បទុមុត្តរៈទ្រង់សម្តែងធម៌ កុលបុត្តនោះបានឃើញអ្នកហង្សវតីនគរកាន់គ្រឿង ក្រអូបនិងកម្រងផ្កាជាដើម ដែលកំពុងបង្អោនកាយ ទៅក្នុងទីប្រថាប់របស់ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ទើបចូលទៅគាល់ព្រះមានព្រះភាគ មួយ អន្លើដោយមនុស្សទាំងនោះ បានឃើញភិក្ខុមួយរូប ដែលព្រះសាស្តាទ្រង់ ស្ថាបនាក្នុងតំណែងដ៏ប្រសើរជាងពួកភិក្ខុដែលសម្រេចបដិសម្ភិទា ទើបគិតថា ភិក្ខុរូបនេះជាកំពូលជាងពួកភិក្ខុដែលសម្រេចបដិសម្ភិទា ក្នុងសាសនានេះបើ ដូច្នោះ អាត្មាអញគប្បីជាកំពូលជាងពួកភិក្ខុ ដែលសម្រេចបដិសម្ភិទា ក្នុង សាសនារបស់ព្រះពុទ្ធអង្គណាមួយដូចភិក្ខុរូបនេះ ដូច្នេះ ក្នុងវេលាចប់ទេស- សនារបស់ព្រះសាស្តា កាលបរិស័ទក្រោកទៅហើយ ទើបចូលទៅជិតព្រះមាន ព្រះភាគ ហើយទូលនិមន្តថា បពិត្រព្រះអង្គ ស្អែកនេះ សូមនិមន្តទទួល ភិក្ខាត្រង់ផ្ទះរបស់ខ្ញុំព្រះអង្គផងចុះ ព្រះសាស្តាទ្រង់ទទួលនិមន្តហើយ កុលបុត្ត នោះ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណហើយ ត្រឡប់ទៅកាន់ផ្ទះ របស់ខ្លួន យកគ្រឿងក្