ឧរុវេលកស្សបត្ថេរាបទានទី ៨

ក្បាលទី 61 · ទំព័រ 539

ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ជាអ្នកប្រាជ្ញ ទ្រង់ជ្រាបច្បាស់ នូវលោកទាំងមូល មានបញ្ញាចក្ខុ ទ្រង់ឧប្បត្តិឡើងក្នុងកប្បទីមួយសែនអំពី កប្បនេះ ។ ព្រះពុទ្ធជាម្ចាស់ទ្រង់ប្រទានឱវាទ ញ៉ាំងសត្វឲ្យត្រាស់ដឹង ចម្លង សត្វទាំងពួង ទ្រង់ឈ្លាសក្នុងទេសនា ស្តេចញ៉ាំងប្រជុំជនច្រើនឲ្យឆ្លង ( ចាក លោក ) ។ ព្រះអង្គមានសេចក្តីអនុគ្រោះ មានសេចក្តីអាណិតអាសូរ ស្វែងរក នូវប្រយោជន៍ដល់សត្វទាំងពួង បានញ៉ាំងពួកតិរ្ថិយ ទាំងពួងដែលមកប្រជុំគ្នា ឲ្យតាំងនៅស៊ប់ក្នុងសីល ៥ ។ សាសនានេះមិនវឹកវរ សូន្យចាកពួកតិ រ្ថិយ វិចិត្រដោយពួកព្រះអរហន្ត ជាអ្នកស្ទាត់ជំនាញ ប្រកបដោយតាទិគុណ ។ ព្រះមហាមុនីនោះ មានកម្ពស់ ៥៨ ហត្ថ ប្រាកដស្មើដោយគ្រឿង បូជា ជាវិការៈនៃមាស មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ ។ មានព្រះជន្ម មួយសែនឆ្នាំ កាលព្រះអង្គគង់ព្រះជន្មនៅឡើយ បានញ៉ាំងពួកជនច្រើន ឲ្យឆ្លង ( ចាកលោក ) កាលនោះ ខ្ញុំកើតជាព្រាហ្មណ៍ ដែលលោកសន្មត ថាជាសប្បុរស នៅក្នុងក្រុងហង្សវតី បានចូលទៅជិតព្រះពុទ្ធជាពន្លឺនៃលោក ហើយស្តាប់ធម្មទេសនា ។ ក្នុងកាលនោះ ខ្ញុំបានឃើញព្រះមានបុណ្យកំពុង តាំងមហាបុរសសាវ័កក្នុងទីជាឯតទគ្គៈក្នុងកណ្តាលមហាបរិស័ទ ខ្ញុំបានឮហើយក៏ ត្រេកអរ ។ ខ្ញុំនិមន្តព្រះមហាជិនស្រី ព្រមទាំងបរិវារជាច្រើន បានថ្វាយទាន ជាមួយនឹងពួកព្រាហ្មណ៍មួយពាន់នាក់ ។ លុះថ្វាយមហាទានហើយ ក៏ក្រាប ថ្វាយបង្គំព្រះនាយក ឋិតនៅក្នុងទីដ៏សមគួរ ត្រេកអរហើយ ក៏ពោលពាក្យ នេះថា បពិត្រព្រះអង្គមានព្យាយាម ដោយសេចក្តីជឿចំពោះព្រះអង្គផង ដោយ