មោឃរាជត្ថេរាបទានទី ១០
ព្រះមុនីព្រះនាមបទុមុត្តរៈ មានបញ្ញាចក្ខុ ទ្រង់ជ្រាបច្បាស់នូវ លោក ទ្រង់ជាប្រយោជន៍ដល់សត្វលោកទាំងពួង ទ្រង់កើតឡើង ក្នុងកប្បទី មួយសែនអំពីកប្បនេះ ។ ព្រះពុទ្ធទ្រង់ឈ្លាសក្នុងទេសនា ទ្រង់ប្រទានឱវាទ ញ៉ាំងសត្វឲ្យត្រាស់ដឹង ចម្លងសត្វទាំងពួង ទ្រង់ញ៉ាំងពួកជនច្រើនឲ្យឆ្លង ( ចាក លោក ) ទ្រង់មានសេចក្តីអនុគ្រោះ មានករុណា ស្វែងរកប្រយោជន៍ដល់ សត្វទាំងពួង ទ្រង់ញ៉ាំងពួកតិរ្ថិយទាំងពួងដែលមកប្រជុំគ្នា ឲ្យតាំងនៅក្នុងសីល ៥ ។ កាលយ៉ាងនេះ សាសនានេះឯង មិនវឹកវរ សូន្យចាកពួកតិរ្ថិយ វិចិត្រ ដោយពួកព្រះអរហន្ត ជាអ្នកស្ទាត់ជំនាញ ប្រកបដោយតាទិគុណ ។ ព្រះមហា មុនីនោះ មានកម្ពស់ ៥៨ ហត្ថ ប្រាកដស្មើដោយគ្រឿងបូជា ជាវិការៈ នៃមាស មានលក្ខណៈប្រសើរ ៣២ ប្រការ ។ មានព្រះជន្មាយុមួយសែនឆ្នាំ កាលព្រះអង្គទ្រង់គង់នៅឡើយ ទ្រង់ញ៉ាំងពួកជនច្រើនឲ្យឆ្លង ( ចាកលោក ) ។ កាលនោះ ខ្ញុំកើតក្នុងត្រកូលមួយ នៅក្នុងក្រុងហង្សវតី ជាអ្នកប្រកបការងារ របស់បុគ្គលដទៃ ខ្ញុំឥតមានវត្ថុតិចតួចជាទ្រព្យរបស់ខ្លួនឡើយ ។ កាលខ្ញុំនៅក្នុង បដិក្កមនសាលា ដែលគេធ្វើជាថ្នាក់ ក៏អុជភ្លើងក្នុងបដិក្កមនសាលានោះ ផែនដីដែលក្រាលដោយថ្ម ត្រូវភ្លើងឆេះខ្លោចខ្មៅ ។ កាលនោះ ព្រះលោក នាថកំពុងប្រកាសសច្ចៈ ៤ ក្នុងកណ្តាលបរិស័ទ ទ្រង់សរសើរសាវ័កដែល ទ្រទ្រង់ចីវរសៅហ្មង ខ្ញុំត្រេកអរក្នុងគុណរបស់សាវ័កនោះ បានប្រតិបត្តិព្រះតថាគត ហើយប្រាថ្នាតំណែងដ៏ខ្ពង់ខ្ពស់ជាកំពូលនៃការទ្រទ្រង់ចីវរសៅហ្មង ។ គ្រានោះ ព្រះបទុមុត្តរៈមានជោគ ស្តេចទ្រង់ត្រាស់នឹងពួកសាវ័កថា អ្នកទាំង