អដ្ឋកថាកង្ខារេវតត្ថេរាបទាន
ក្បាលទី 61 · ទំព័រ 568
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ២ ដូចតទៅនេះថា អបទានរបស់ព្រះកង្ខារេវតត្ថេរ មានពាក្យផ្តើមថា បទុមុត្តរោ នាម ជិនោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមថាបទុមុត្តរៈ កើតក្នុងត្រកូលព្រាហ្មណ៍ ។ ពាក្យទាំងអស់ ដឹងបានងាយហើយ តាមគន្លងនៃព្រះបាលីនោះឯង ។