យសវគ្គោ
ព្រះជិនស្រីព្រះនាមបទុមុត្តរៈ មានបញ្ញាចក្ខុក្នុងធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែនអំពីកប្បនេះ សីលរបស់ ព្រះអង្គរាប់មិនបាន សមាធិឧបមាដូចកែវវជីរ ញាណដ៏ប្រសើរ ក៏រាប់មិន អស់ ទាំងវិមុត្តិក៏រកអ្វីប្រៀបផ្ទឹមគ្មាន ។ ព្រះនាយកទ្រង់សម្តែងធម៌ក្នុងទីប្រជុំ ដ៏កុះករដោយសមណៈនិងព្រាហ្មណ៍ដល់ពួកមនុស្ស ទេវតា នាគនិងព្រហ្ម ។ ព្រះពុទ្ធទ្រង់ក្លៀវក្លាក្នុងពួកបរិស័ទ ស្តេចតាំងសាវ័ករបស់ព្រះអង្គ ដែលជា អ្នកសម្បូរលាភ មានបុណ្យ ទ្រទ្រង់នូវសេចក្តីរុងរឿងក្នុងទីជាឯតទគ្គៈ ។ កាល នោះ ខ្ញុំកើតជាក្សត្រក្នុងនគរឈ្មោះហំសសៈ បានឮព្រះពុទ្ធដីកានៃព្រះជិនស្រី ផង ឮគុណនៃសាវ័កច្រើនផង ។ ខ្ញុំបាននិមន្តព្រះសាស្តា ព្រមទាំងសាវ័ក ឲ្យឆាន់ចង្ហាន់អស់ ៧ ថ្ងៃ លុះថ្វាយមហាទានរួចហើយ ទើបប្រាថ្នានូវតំណែង នោះ ។ គ្រានោះ ព្រះពុទ្ធជាបុរសប្រសើរ ជាអ្នកប្រាជ្ញ ទ្រង់ឃើញខ្ញុំក្រាប ទៀបព្រះបាទា ក៏ទ្រង់ត្រាស់ពាក្យនេះដោយព្រះសូរសៀងដ៏ពីរោះ ។ លំដាប់ នោះ ពួកមហាជន ទាំងពួកទេវតា គន្ធព្វ ពួកព្រហ្មមានឫទ្ធិច្រើន និងពួកស មណព្រាហ្មណ៍មានប្រាថ្នាដើម្បីស្តាប់នូវព្រះពុទ្ធដីកានៃព្រះជិនស្រី ហើយក៏ នាំគ្នាធ្វើអញ្ជលីនមស្ការថា បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូម នមស្ការចំពោះព្រះអង្គ បពិត្រព្រះអង្គជាបុរសខ្ពង់ខ្ពស់ ខ្ញុំសូមនមស្ការចំពោះ ព្រះអង្គ ។ បពិត្រព្រះមហាមុនី ខ្ញុំព្រះអង្គទាំងឡាយ ចង់ស្តាប់អានិសង្សនៃ មហាទាន ដែលព្រះមហាក្សត្រ ទ្រង់បានថ្វាយអស់ ៧ ថ្ងៃ សូមព្រះអង្គ ទ្រង់ព្យាករនូវផលនៃមហាទាននោះ ។