អដ្ឋកថាវង្គីសត្ថេរាបទាន
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៤ ដូចតទៅនេះថា អបទានរបស់ព្រះវង្គីសត្ថេរ មានពាក្យផ្តើមថា បទុមុត្តរោ នាម ជិនោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមថាបទុមុត្តរៈ កុលបុត្តនេះកើតក្នុងត្រកូល មានភោគៈច្រើន ក្នុងហង្សវតីនគរ ចម្រើនវ័យហើយ បានទៅកាន់ព្រះវិហារ មួយអន្លើដោយអ្នកនគរ ដែលកំពុងដើរទៅស្តាប់ធម៌ ខណៈកំពុងស្តាប់ធម៌ បានឃើញភិក្ខុមួយរូបដែលព្រះសាស្តាទ្រង់ស្ថាបនា ទុកក្នុងតំណែងឯតទគ្គៈ ជាងពួកភិក្ខុដែលមានបដិភាណ ទើបបំពេញកម្មដែលជាអធិការដល់ ព្រះសាស្តា ហើយតាំងនូវសេចក្តីប្រាថ្នាថា ក្នុងអនាគតកាល ខ្ញុំព្រះអង្គសូមជា បុគ្គលប្រសើរជាងពួកភិក្ខុអ្នកមានបដិភាណចុះ ដូច្នេះ បានទទួលការព្យាករ អំពីព្រះសាស្តា ហើយបំពេញតែកុសលកម្មដរាបដល់អស់ជីវិត សោយ សម្បត្តិទាំង ២ ក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទកាលនេះ កើត ក្នុងត្រកូលព្រាហ្មណ៍ ក្នុងក្រុងសាវត្ថី ព្រោះមាតាជាបរិព្វាជិកា ក្នុងកាល តមក ទើបបានឈ្មោះថា បរិព្វាជក និងមានឈ្មោះថា វង្គីសៈ ។ កុលបុត្ត នោះរៀនត្រៃវេទហើយ បន្ទាប់អំពីនោះ ធ្វើអាចារ្យឲ្យត្រេកអរ សិក្សាមន្ត ដែលមានឈ្មោះថា ឆវសីស ជាមន្តយកក្រចកគោះលលាដ៍ក្បាលខ្មោច ហើយ ដឹងថាសត្វនេះកើតក្នុងកំណើតនោះ ។ ពួកព្រាហ្មណ៍គិតថា មន្តនេះជាផ្លូវចិញ្ចឹមជីវិតរបស់ពួកយើង ទើបនាំ វង្គីសៈនោះត្រាច់ទៅក្នុងស្រុក និគម និងរាជធានី ។ វង្គីសៈប្រកាសឲ្យ បុគ្គលនាំយកសីសៈរបស់ពួកមនុស្សដែលស្លាប់ទៅហើយមិនលើស ៣ ឆ្នាំមក ហើយយកក្រចកគោះ