នន្ទកត្ថេរាបទានទី ៥

ក្បាលទី 61 · ទំព័រ 604

ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់មានបញ្ញាចក្ខុក្នុងធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែនអំពីកប្បនេះ ។ ព្រះអង្គ ជាបុរសអាជានេយ្យ ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់ស្តេចទៅក្នុង មនុស្សលោក និងទេវលោក ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដើម្បី សេចក្តីចម្រើនដល់សព្វសត្វទាំងឡាយ ។ ព្រះជិនស្រី ព្រះអង្គដល់នូវយស ដ៏ប្រសើរ មានសិរី ពេញប្រៀបដោយកិត្តិគុណ ដែលសត្វលោកទាំងពួង បូជាហើយ ល្បីខ្ចរខ្ចាយសព្វទិស ។ ព្រះជិនស្រីនោះ មានវិចិកិច្ឆាឆ្លងផុត ហើយ មានសេចក្តីសង្ស័យកន្លងហើយ មានសេចក្តីត្រិះរិះក្នុងព្រះចិន្តាពេញ បរិបូណ៌ ទ្រង់ដល់នូវសម្ពោធិញ្ញាណដ៏ឧត្តម ។ ព្រះអង្គជានរៈដ៏ឧត្តម ទ្រង់ ញ៉ាំងមគ្គដែលមិនទាន់កើត ឲ្យកើតឡើង ទ្រង់ប្រាប់នូវពាក្យដែលគេមិនទាន់ និយាយ ទ្រង់បង្កើតនូវធម្មជាតដែលមិនទាន់កើត ។ ព្រះអង្គជាអ្នកស្គាល់ នូវផ្លូវ ជ្រាបច្បាស់នូវផ្លូវ ជាអ្នកប្រាប់នូវផ្លូវ ជាអ្នកអង់អាចជាងនរៈ ជាសាស្តា ចារ្យដ៏ឈ្លាសវៃក្នុងផ្លូវ ជានរៈដ៏ឧត្តមជាងសារថីទាំងឡាយ ។ ក្នុង កាលនោះ ព្រះលោកនាយកទ្រង់ប្រកបដោយមហាករុណា ទ្រង់សម្តែងនូវ ធម៌ ហើយស្រង់ពួកសត្វដែលមុជចុះក្នុងភក់ គឺមោហៈ ។ ព្រះមហាមុនីទ្រង់ សរសើរសាវ័កដែលភិក្ខុសង្ឃសន្មតថា ជាច្បងក្នុងការទូន្មានពួកភិក្ខុនី បាន តែងតាំងក្នុងឋានៈជាឯតទគ្គៈ ។ ខ្ញុំបានស្តាប់ព្រះពុទ្ធដីកានោះហើយ ក៏មាន ចិត្តរីករាយ និមន្តព្រះតថាគតព្រមទាំងព្រះសង្ឃឲ្យឆាន់ ហើយប្រាថ្នានូវ តំណែងដ៏ឧត្តមនោះ ។