អដ្ឋកថានន្ទកត្ថេរាបទាន

ក្បាលទី 61 · ទំព័រ 607

គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៥ ដូចតទៅនេះថា អបទានរបស់ព្រះនន្ទកត្ថេរ មានពាក្យផ្តើមថា បទុមុត្តរោ នាម ជិនោ ដូច្នេះ ។ លំនាំដើមមានពាក្យថា ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើទុក ហើយក្នុងព្រះពុទ្ធអង្គមុនៗ ជាដើម មានអត្ថដឹងបានងាយហើយ តាមគន្លង នៃព្រះបាលីនោះឯង ។