អភយត្ថេរាបទានទី ៧

ក្បាលទី 61 · ទំព័រ 631

ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ព្រះអង្គដល់នូវត្រើយនៃធម៌ ទាំងពួង ជានាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែនអំពីភទ្ទកប្បនេះ ។ ព្រះតថាគតទ្រង់ញ៉ាំងពួកសត្វខ្លះឲ្យតាំងនៅក្នុងសរណគមន៍ ញ៉ាំងពួកសត្វខ្លះ ឲ្យតាំងនៅក្នុងសីល និងកម្មបថ ១០ ដ៏ឧត្តម ។ ព្រះអង្គជាអ្នកប្រាជ្ញ ទ្រង់ ប្រទាននូវសាមញ្ញផលដ៏ឧត្តមដល់ពួកសត្វខ្លះ ម្យ៉ាងទៀត ទ្រង់ញ៉ាំងសត្វខ្លះ ឲ្យត្រាស់ដឹង នូវសមាបត្តិ ៨ និងវិជ្ជា ៣ ។ ព្រះនរុត្តម ទ្រង់ញ៉ាំងសត្វពួក ខ្លះឲ្យប្រកបក្នុងអភិញ្ញា ៦ ព្រះលោកនាថនោះ ទ្រង់ប្រទាននូវបដិសម្ភិទា ៤ ដល់ពួកសត្វខ្លះ ។ ព្រះនរសារថីទ្រង់ឃើញនូវពួកសត្វ ដែលគួរទូន្មានឲ្យត្រ ាស់ដឹងបាន សូម្បីនៅក្នុងទីចម្ងាយមួយអសង្ខេយ្យយោជន៍ ក៏ស្តេចទៅ ទូន្មានដោយមួយរំពេចបាន ។ កាលនោះ ខ្ញុំកើតជាព្រាហ្មណ៍ក្នុងក្រុងហង្ស វតី បានដល់នូវត្រើយនៃវេទទាំងពួង ចេះចប់នូវវេយ្យាករណ៍ ។ ជាអ្នកឈ្លាស ក្នុងនិរុត្តិផង ក្លៀវក្លាក្នុងគម្ពីរឈ្មោះនិឃណ្ឌុផង រៀននូវបទផង ចេះ នូវគម្ពីរឈ្មោះកេដ្តុភៈផង ឈ្លាសវៃដ៏វិចិត្រក្នុងឆន្ទស្រាស្តផង ។ ខ្ញុំកាល ត្រាច់ទៅកាន់ទីសម្រាកស្មង ក៏ចូលទៅក្នុងហង្សារាម បានឃើញព្រះសម្ពុទ្ធ ប្រសើរថ្លៃថ្លា មានមហាជនចោមរោម ។ ខ្ញុំជាអ្នកដឹងនូវបច្ចនិកធម៌ បាន ចូលទៅគាល់ព្រះមានព្រះភាគ ព្រះអង្គកំពុងសម្តែងធម៌ដែលប្រាសចាកធូលី ខ្ញុំបានស្តាប់ព្រះពុទ្ធដីការបស់ព្រះអង្គ ជាពាក្យមិនមានមន្ទិល ។ ខ្ញុំមិនឃើញ នូវការភ្លាំងភ្លាត់ ដែលល្មមបៀតបៀនបាន ឬនូវហេតុមិនជាទីប្រាថ្នា ឬក៏នូវ អំពើមិនមានប្រយោជន៍របស់ព្រះមុនីនោះសោះ លំដាប់នោះ ខ្ញុំក៏បួស ( ក្នុង