លោមសតិយត្ថេរាបទានទី ៨

ក្បាលទី 61 · ទំព័រ 637

ក្នុងភទ្ទកប្បនេះ ព្រះពុទ្ធទ្រង់ព្រះនាមកស្សប មានផៅពង្ស ដ៏ប្រសើរ មានយសធំ ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់កើតឡើង ។ កាលនោះ ខ្ញុំនិងចន្ទនបុរសបានបួសក្នុងសាសនា បានបំពេញកុសលកម្ម ក្នុង សាសនា ក្នុងទីបំផុតនៃជីវិត យើងទាំងពីរនាក់ ច្យុតអំពីអត្តភាពនោះហើយ បានទៅកើតក្នុងឋានតុសិត បរិបូណ៌ដោយការរាំ ច្រៀង និងប្រគំជាទិព្វក្នុង ទីនោះ ។ គ្របសង្កត់ទេវតាដ៏សេសទាំងឡាយ ដោយអង្គទាំង ១០ មានរូប ជាដើម នៅទទួលសេចក្តីសុខដរាបដល់អស់ជីវិត ។ លុះច្យុតអំពីនោះមក ចន្ទនបុរសទៅកើតក្នុងឋានត្រៃត្រិង្ស ចំណែកខ្ញុំបានកើតក្នុងក្រុងកបិលពស្តុ ជាកូននៃសក្យៈ ។ ព្រះលោកនាយកកាលឧទាយិត្ថេរអារាធនាហើយ ទ្រង់ អនុគ្រោះដល់ពួកសក្យៈ បានចូលទៅកាន់ក្រុងកបិលពស្តុ ។ កាលនោះ ពួកស ក្យៈមានសេចក្តីមើលងាយ មិនស្គាល់គុណរបស់ព្រះពុទ្ធ ជាអ្នករឹងត្អឹង ប្រកាន់ជាតិ មិនអើពើ មិនថ្វាយបង្គំព្រះសម្ពុទ្ធ ព្រះជិនស្រីទ្រង់ជ្រាបនូវការ ត្រិះរិះរបស់សក្យៈទាំងនោះហើយ ក៏ចង្រ្កមព្ធដ៏អាកាស ឋិតនៅដូចជាមេឃ ភ្លឺច្រាលដូចជាអណ្តាតភ្លើង ។ ព្រះអង្គបង្ហាញនូវរូបឥតមានអ្វីប្រៀប ហើយ បាត់ទៅវិញ ធ្វើព្រះអង្គតែមួយអង្គ ឲ្យជាច្រើនអង្គ ធ្វើច្រើនអង្គឲ្យជាមួយអង្គវិញ ។ ព្រះអង្គជាអ្នកប្រាជ្ញ ទ្រង់សម្តែងនូវងងឹតផង ពន្លឺផង ដោយច្រើន ហើយធ្វើនូវបាដិហារ្យទូន្មានពួកញាតិ ។ ខណៈនោះ ទ្វីបទាំង ៤ មានភ្លៀង ធំបង្អុរចុះ កាលនោះ ព្រះពុទ្ធទ្រង់សម្តែងវេស្សន្តរជាតក ។ ពួកក្សត្រទាំងអស់ នោះ ក៏កម្ចាត់នូវសេចក្តីស្រវឹងដែលកើតអំពីជាតិ យកព្រះពុទ្ធជាទីពឹង