អដ្ឋកថាលោមសតិយត្ថេរាបទាន
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៨ ដូចតទៅនេះថា អបទានរបស់ព្រះលោមសកង្គិយត្ថេរ មានពាក្យផ្តើមថា ឥមម្ហិ ភទ្ទកេ កប្បេ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមថាកស្សបៈ កើតក្នុងត្រកូលព្រាហ្មណ៍ ជា បុគ្គលមានសទ្ធាជ្រះថ្លា ។ បុគ្គលម្នាក់ទៀតឈ្មោះថាចន្ទនៈ ជាសម្លាញ់នៃ កុលបុត្តនោះ កុលបុត្តទាំង ២ នាក់ ស្តាប់ព្រះធម្មទេសនាក្នុងសម្នាក់ព្រះសាស្តា ហើយ មានចិត្តជ្រះថ្លា ទើបចេញបួស បានរក្សាសីលដរាបដល់អស់ ជីវិត បានសោយទិព្វសុខរហូតមួយពុទ្ធន្តរ ។ ជនទាំង ២ នោះ ក្នុងពុទ្ធុប្បាទ កាលនេះ ជនម្នាក់បានមកកើតក្នុងត្រកូលសក្យៈ ម្នាក់ទៀតដែលមានឈ្មោះ ថាចន្ទនៈ បានកើតជាទេវបុត្តក្នុងស្ថានតាវត្តិង្ស ។ លំដាប់នោះ ព្រះមានព្រះភាគ ដែលព្រះកាឡុទាយីធ្វើសក្យត្រកូលឲ្យជ្រះថ្លា ទូលអារាធនាហើយ ទ្រង់ ធ្វើឥទ្ធិប្បាដិហារ្យឲ្យភ្លៀងបោក្ខរព័រ្សធ្លាក់ចុះ ក្នុងការសម្តែងធម៌ គឺវេស្សន្តរ ជាតក ដើម្បីសង្កត់មានះរបស់ពួកសក្យៈ កុលបុត្តនោះឃើញហើយ មានចិត្ត ជ្រះថ្លាបួសហើយ បានស្តាប់ព្រះធម្មទេសនាភត្តេករត្តសូត្រ ដែលត្រាស់ទុក ក្នុងមជ្ឈិមនិកាយ នៅក្នុងព្រៃ រពឫកដល់ទេសនា គឺឱវាទក្នុងភត្តេករត្តសូត្រ បញ្ជូនញាណទៅតាមគន្លងនៃទេសនានោះ ដាក់ចិត្តក្នុងកម្មដ្ឋាន ហើយបាន សម្រេចអរហត្ត ។ កាលបានសម្រេចអរហត្តហើយ រពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្ស កាលប្រកាសអបទាន ដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោល ពាក្យថា ឥមម្ហិ ភទ្ទកេ កប្បេ ដូច្នេះជាដើម ។ បទថា កប្បេ ក្នុងអប