វនវច្ឆត្ថេរាបទានទី ៩
ក្នុងភទ្ទកប្បនេះ ព្រះសម្ពុទ្ធព្រះនាមកស្សបៈ មានផៅពង្ស ប្រសើរ មានយសធំ ទ្រង់ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់កើតឡើង ហើយ ។ កាលនោះ ខ្ញុំបួសក្នុងសាសនានៃព្រះពុទ្ធនោះ ប្រព្រឹត្តព្រហ្មចារ្យ ដរាបអស់ជីវិត ហើយច្យុតចាកអត្តភាពនោះ ។ ដោយកុសលកម្មដែលខ្ញុំធ្វើ ល្អនោះផង ដោយការតម្កល់ចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់ មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស ។ ខ្ញុំច្យុតចាកឋានតាវត្តិង្សនោះ មកកើតជាព្រាបនៅក្នុងព្រៃ មានភិក្ខុមួយរូបបរិបូណ៌ដោយគុណ ត្រេកអរក្នុង ឈាននៅក្នុងទីនោះសព្វកាល ។ ( ភិក្ខុនោះ ) មានមេត្តាចិត្ត មានសេចក្តី ករុណា មានមុខរីករាយសព្វកាល ប្រកបដោយឧបេក្ខា មានព្យាយាមធំ ឈ្លាសក្នុងអប្បមញ្ញាទាំងឡាយ ។ ខ្ញុំមានសេចក្តីត្រិះរិះ ប្រាសចាកនីវរណៈ មានអធ្យាស្រ័យជាប្រយោជន៍ដល់សព្វសត្វ មិនយូរបុន្មាន ក៏ស្និទ្ធស្នាលចំពោះ សាវ័កនៃព្រះសុគតនោះ ។ កាលនោះ ខ្ញុំចូលទៅទៀបបាទានៃភិក្ខុនោះ ដែល គង់នៅក្នុងអាស្រម ចួនកាលលោកឲ្យអាមិសៈ ចួនកាលលោកសម្តែងធម៌ ឲ្យខ្ញុំស្តាប់ ។ កាលនោះ ខ្ញុំចូលទៅរកសាវ័កជាបុត្តនៃព្រះជិនស្រី ដោយ សេចក្តីស្រឡាញ់យ៉ាងខ្លាំង លុះខ្ញុំច្យុតចាកអត្តភាពនោះហើយ ក៏បានទៅកើត ក្នុងឋានសួគ៌ ដូចជាការនៅគ្រប់គ្រងផ្ទះរបស់ខ្លួន ។ ខ្ញុំច្យុតចាកឋានសួគ៌មក កើតក្នុងមនុស្សលោកដោយបុញ្ញកម្ម ហើយលះបង់ផ្ទះ ចេញទៅបួសច្រើន លើក ។ គឺខ្ញុំបួសជាសមណៈ ជាតាបស ជាព្រាហ្មណ៍ ជាបរិព្វាជក ដោយ ប្រការដូច្នោះ ព្រោះខ្ញុំនៅក្នុងព្រៃអស់រយនៃឆ្នាំដ៏ច្រើន ។ ឥឡូវនេះ មកដល់