អដ្ឋកថាវនវច្ឆត្ថេរាបទាន
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ៩ ដូចតទៅនេះថា អបទានរបស់ព្រះវនវច្ឆត្ថេរ មានពាក្យផ្តើមថា ឥមម្ហិ ភទ្ទកេ កប្បេ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធអង្គមុនៗ បានសន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគ ព្រះនាមថាកស្សបៈ កើតក្នុងផ្ទះមានត្រកូលដល់ នូវភាពជាអ្នកដឹងក្តីហើយ បានស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តា កើត នូវសទ្ធា ទើបចេញបួស ប្រព្រឹត្តព្រហ្មចរិយៈយ៉ាងបរិសុទ្ធិ ចុតិចាកអត្តភាព នោះហើយ កើតក្នុងទេវលោក ចុតិចាកទេវលោកនោះ កើតក្នុងកំណើតព្រាប នៅក្បែរពួកភិក្ខុក្នុងព្រៃ ។ ព្រាបនោះមានមេត្តាចិត្តក្នុងពួកភិក្ខុទាំងនោះ បាន ស្តាប់ធម៌ ចុតិចាកអត្តភាពនោះ អន្ទោលទៅក្នុងទេវតានិងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលព្រាហ្មណ៍ក្នុងនគរកបិលពស្តុ ។ ក្នុង កាលដែលកុលបុត្តនេះនៅក្នុងផ្ទៃមាតានោះឯង មាតាបានចាញ់គភ៌ចង់ទៅនៅក្នុង ព្រៃ និងចង់ប្រសូតក្នុងព្រៃ ។ តមក កាលមាតានៅក្នុងព្រៃ សមតាម សេចក្តីត្រូវការ បានប្រសូតបុត្តមក ។ ពួកញាតិបានយកកំណាត់សំពត់កាសាយៈទទួលទារកដែលប្រសូតចាកផ្ទៃ ។ ពេលនោះជាពេលដែលព្រះពោធិសត្វ បានកើតឡើងហើយ ។ ព្រះរាជាទ្រង់មានបញ្ជាឲ្យមនុស្សនាំក្មេងនោះមកហើយ ចិញ្ចឹមរួមជាមួយព្រះពោធិសត្វ ។ តមក ព្រះពោធិសត្វយាងចេញមហា ភិន្រេស្កមណ៍ បួសហើយទ្រង់បំពេញទុក្ករកិរិយាអស់ ៦ ឆ្នាំ បានត្រាស់ជា ព្រះពុទ្ធហើយ កុលបុត្តនោះទៅជួបព្រះមហាកស្សបៈ ជ្រះថ្លាក្នុងឱវាទរបស់ ព្រះថេរៈ បានដឹងអំពីសំណាក់នៃលោកថា ព្រះពុទ្ធកើតឡើងហើយ ទើបទៅ គាល់ព្រះសាស្តា ស្តាប់ធម៌ហើយបួស មិន