ចូឡសុគន្ធត្ថេរាបទានទី ១០

ក្បាលទី 61 · ទំព័រ 647

ក្នុងភទ្ទកប្បនេះ ព្រះសម្ពុទ្ធព្រះនាមកស្សបៈ មានផៅពង្សដ៏ ប្រសើរ មានយសធំ ទ្រង់ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់កើតឡើង ហើយ ។ ព្រះអង្គប្រកបដោយអនុព្យញ្ជនៈ មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការមាន ពន្លឺមួយព្យាមជុំវិញ ព្រោងព្រាតដោយបណ្តាញគឺរស្មី ។ ព្រះអង្គញ៉ាំង លោកឲ្យត្រេកអរដូចជាព្រះចន្ទ ទ្រង់ធ្វើនូវពន្លឺដូចជាព្រះអាទិត្យ ទ្រង់រំលត់ ទុក្ខដូចជាភ្លៀង ទ្រង់ជាអណ្តូងនៃគុណដូចជាសាគរ ។ ព្រះអង្គមានសីលដូចជា ធរណី មានសមាធិដូចជាភ្នំហិមពាន្ត មានបញ្ញាដូចជាអាកាស មិនមានអ្វី ទើសដូចខ្យល់ ។ កាលនោះ ខ្ញុំកើតក្នុងមហាត្រកូល មានទ្រព្យនិងស្រូវច្រើន សន្សំរតនៈផ្សេងៗក្នុងក្រុងពារាណសី ។ ខ្ញុំចូលទៅរកព្រះលោកនាយកដែល គង់នៅដោយបរិវារច្រើន បានស្តាប់អមតធម៌ដ៏គួរដល់ចិត្ត ។ ព្រះអង្គទ្រទ្រង់ លក្ខណៈ ៣២ ប្រការ ដូចជាព្រះចន្ទមាននក្ខត្តឫក្សដ៏ល្អ ទ្រង់បរិបូណ៌ដោយ អនុព្យញ្ជនៈ ដូចជាដើមសាលរាជ មានផ្ការីក ។ ទ្រង់មានបណ្តាញ គឺរស្មី បិទបាំងដូចជាមាសមិនប្រែពណ៌ ដែលជាងមាសដុតហើយ មានពន្លឺមួយព្យាម ផ្សាយជុំវិញ ដូចជាព្រះអាទិត្យមានរស្មីដ៏ច្រើន ។ ព្រះជិនស្រីប្រសើរ មាន ព្រះភក្ត្រដូចមាស ឬដូចជាភ្នំ ជាទីរីករាយ មានព្រះហបឫទ័យពេញដោយ ករុណា ( ប្រកប ) ដោយគុណដូចជាសាគរ ។ មានកេរ្តឈ្មោះល្បីល្បាញ ក្នុងលោក ដូចជាភ្នំដ៏ឧត្តមឈ្មោះសិនេរុ ទ្រង់ជាអ្នកប្រាជផ្សាយចេញទៅដោយ យស ជាមុនី ដូចជាអាកាស ។ ព្រះលោកនាយក មានព្រះហបឫទ័យមិនជាប់ ចំពាក់ក្នុងទីទាំងពួង ដូចជាខ្យល់ ជាមុនីទី ៧ ជាទីពឹងរបស់ពួកសត្វទាំងអស់