អដ្ឋកថាចូឡសុគន្ធត្ថេរាបទាន
គប្បីជ្រាបពាក្យអធិប្បាយក្នុងអបទានទី ១០ ដូចតទៅនេះថា អបទានរបស់ចូឡសុគន្ធត្ថេរ មានពាក្យផ្តើមថា ឥមម្ហិ ភទ្ទកេ កប្បេ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ក្នុង កាលនៃព្រះសម្មាសម្ពុទ្ធព្រះនាមថាកស្សបៈ កើតក្នុងត្រកូលដែលសម្បូរដោយ សម្បត្តិក្នុងក្រុងពារាណសី ដល់នូវភាពជាអ្នកដឹងក្តីហើយ ស្តាប់ធម៌ក្នុង សម្នាក់ព្រះសាស្តា នមស្ការ ថ្វាយមហាទានសព្វកាល នាំយកគន្ធជាតិ ៤ យ៉ាង ប្រោះព្រំព្រះគន្ធកុដិរបស់ព្រះមានព្រះភាគ មួយខែ ៧ ដង ។ កុលបុត្ត នោះ សូមឲ្យក្លិនក្រអូបក្រៃលែងកើតដល់ សរីរៈរបស់ខ្ញុំ ក្នុងទីដែលកើតហើយចុះ ព្រះមានព្រះភាគ បានត្រាស់ព្យាករ ហើយ ដល់កុលបុត្តនោះ ។ កុលបុត្តនោះតាំងនៅដរាបដល់អាយុ បំពេញបុណ្យដ៏ច្រើន ចុតិចាកអត្តភាព នោះហើយ កើតក្នុងទេវលោក ធ្វើលោកគឺកាមាវចរ ( សួគ៌ ៦ ជាន់ ) ឲ្យក្រអូបដោយក្លិនកាយ ទើបគេស្គាល់ក្នុងឈ្មោះថា សុគន្ធទេវបុត្ត ។ ទេវបុត្ត នោះ បានសោយសម្បត្តិក្នុងទេវលោកហើយ ចុតិចាកអត្តភាពនោះ ក្នុង ពុទ្ធុប្បាទកាលនេះ បានកើតក្នុងត្រកូលមានភោគៈច្រើន ។ ដោយក្លិននៃសរីរៈ របស់មាតា ផ្ទះទាំងមូល និងព្រះនគរទាំងមូល មានក្លិនក្រអូបតែមួយ ។ ក្នុង ខណៈដែលកុលបុត្តនោះកើតហើយ នគរសាវត្ថីទាំងមូល ដូចគ្នានឹងស្មុគគ្រឿងក្រអូប ។ ដោយហេតុនោះ ទើបមាតាបិតា ដាក់ឈ្មោះឲ្យកុលបុត្ត នោះថាសុគន្ធៈ ។ កុលបុត្តនោះដល់នូវការចម្រើនវ័យហើយ ។ ក្នុងកាលនោះ ព្រះសាស្តាបានយាងដល់នគរសាវត្ថី ទ្រង់ទទួលវត្តជេតពនមហាវិហារ កុលបុត្ត ឈ្មោះសុគន្ធៈនោះ ឃើញព្រះសាស្តាអង្គនោះហើយ មានច