សុមេធាវគ្គោ
លំដាប់តទៅនេះ ចូរចាំស្តាប់នូវថេរិកាបទានទាំងឡាយចុះ កាលព្រះមានព្រះភាគ ព្រះនាមកោនាគមនៈ គង់នៅក្នុងសង្ឃារាម យើងជ្រាស្តី ៣ នាក់ ជាសម្លាញ់នឹងគ្នា បានថ្វាយនូវវិហារទាន ។ ពួកយើងបានទៅកើតក្នុងពួកទេវតាអស់ ១០ ជាតិផង ១០០ ជាតិផង ១ ម៉ឺនជាតិផង ចាំបាច់និយាយថ្វីក្នុងការកើតជារបស់មនុស្ស ។ ខ្ញុំជាស្រីមាន បឫទ្ធិច្រើន ក្នុងពួកទេវតាទាំងឡាយ ចាំបាច់និយាយថ្វីក្នុងការកើតជារបស់ មនុស្ស ខ្ញុំកើតជាស្រីកែវ ធ្វើជាមហេសីរបស់ស្តេចមានរតនៈ ៧ ។ ជន ៣ នាក់នោះ គឺនាងធនញ្ជានី ១ នាងខេមា ១ និងខ្ញុំ ១ បានកើតក្នុងត្រកូល ដែលសម្រេចល្អដោយកុសលដែលយើងបានសន្សំហើយក្នុងភពនោះ ។ ខ្ញុំ បានកសាងអារាមល្អ ដ៏ប្រដាប់ដោយអវ័យវៈ ( គ្រឿងតាក់តែង ) គ្រប់ យ៉ាងហើយមានចិត្តរីករាយ វេរថ្វាយដល់ព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ។ ដោយផលនៃកុសលកម្មនោះ ខ្ញុំចូលទៅកើតក្នុងភពណាៗ តែងដល់នូវភាព ដ៏ប្រសើរ ក្នុងទេវលោក ក្នុងមនុស្សលោកក៏ដូចគ្នា ។ ក្នុងកប្បនេះ ព្រះពុទ្ធ ព្រះនាមកស្សបៈ មានផៅពង្សដ៏ប្រសើរ មានយសធំដ៏ប្រសើរជាងអ្នកប្រាជ្ញ ទាំងឡាយ ទ្រង់កើតឡើង ។ កាលនោះ ស្តេចក្នុងដែនកាសី ទ្រង់ព្រះនាម កិកី ជាឥស្សរៈរបស់ជនក្នុងពារាណសីបុរីដ៏ឧត្តម ជាឧបដ្ឋាកនៃព្រះកស្សបៈ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ។ ព្រះរាជាអង្គនោះ មានរាជកញ្ញាជាធីតា ៧ អង្គ ជាស្រីឋិតនៅក្នុងសេចក្តីសុខ ត្រេកអរក្នុងការបម្រើព្រះពុទ្ធ ធីតាទាំងនុ៎ះ ប្រព្រឹត្តព្រហ្មចរិយធម៌ ។ ខ្ញុំជាសម្លាញ់នៃធីតាទាំងនោះ មានចិត្តតម្កល់មាំ ក្នុងសីល ឲ្យនូវទានទាំងឡាយដោយគោរព ប្រព្រឹត្តនូវវត្តក្នុងផ្ទះ ។