មេខលទាយិកាថេរិយាបទានទី ២
ខ្ញុំបានធ្វើព្រះស្តូបថ្វាយព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ហើយ បានថ្វាយខ្សែក្រវាត់ចំពោះព្រះសាស្តាដើម្បីនវកម្ម ។ កាលមហាស្តូបសម្រេច ហើយ ខ្ញុំមានចិត្តជ្រះថ្លា បានបូជាខ្សែក្រវាត់ចំពោះព្រះមុនិលោកនាថ ដោយ ដៃរបស់ខ្លួនទៀត ។ ក្នុងកប្បទី ៩៤ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបាន ថ្វាយខ្សែក្រវាត់ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការធ្វើ ស្តូប ។ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ខ្ញុំដកចោលហើយ ខ្ញុំជ្រាស្តីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរី កាច់ផ្កាច់នូវ ទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបាន សម្រេចហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះមេខលទាយិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។