មណ្ឌបទាយិកាថេរិយាបទានទី ៣

ក្បាលទី 61 · ទំព័រ 658

ខ្ញុំបានកសាងមណ្ឌបថ្វាយព្រះពុទ្ធ ព្រះនាមកោនាគមនៈ ហើយ ថ្វាយព្រះស្តូបដ៏ប្រសើរដល់ព្រះពុទ្ធ ជាផៅពង្សនៃលោកថែមទៀត ។ ខ្ញុំទៅកាន់ ជនបទ និគម រាជធានីណាៗ ជាស្រីត្រូវគេបូជាក្នុងទីទាំងពួង នេះជា ផលនៃបុញ្ញកម្ម ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំ ដកចោលហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរី កាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ បានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះមណ្ឌបទាយិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។