សង្កមនទាថេរិយាបទានទី ៤
កាលព្រះមានព្រះភាគ ព្រះនាមកោណ្ឌញ្ញៈ ជាធំជាងលោក ជាតា ទិបុគ្គល ទ្រង់ស្តេចទៅក្នុងច្រក ទ្រង់ញ៉ាំងសត្វទាំងឡាយឲ្យឆ្លង ខ្ញុំចេញ អំពីផ្ទះ ហើយឱនក្រាបចុះ កាលនោះ ព្រះពុទ្ធជាធំជាងលោក ព្រះអង្គជាអ្នក អនុគ្រោះ បានជាន់លើក្បាលខ្ញុំ ។ លុះព្រះលោកនាយក ទ្រង់ជាន់លើក្បាល ខ្ញុំហើយស្តេចហួសទៅ ខ្ញុំក៏បានទៅកើតក្នុងឋានតុសិត ដោយសេចក្តីជ្រះថ្លា ក្នុងចិត្តនោះ កិលេសទាំងឡាយខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ខ្ញុំដកចោល ហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់ នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបាន សម្រេចហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសង្កមនទាភិក្ខុនី មានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។