ឯកបិណ្ឌបាតទាយិកាថេរិយាបទានទី ៦

ក្បាលទី 61 · ទំព័រ 661

ព្រះមហាក្សត្រព្រះនាមពន្ធុមៈក្នុងក្រុងពន្ធុមវតី ខ្ញុំជាអគ្គមហេសី របស់ស្តេចនោះ បានពោលនូវពាក្យខ្លះ ( នឹងស្តេចនោះ ) ។ កាលនោះ ខ្ញុំអង្គុយក្នុងទីស្ងាត់ ហើយគិតយ៉ាងនេះថា កុសលដែលអញគួរយកទៅបរលោក អញមិនបានធ្វើសោះ អញនឹងទៅកាន់នរកដែលជាឋានក្តៅខ្លាំងខ្លោចផ្សា មានសភាពគួរខ្លាច អាក្រក់ក្រៃលែងដោយពិត អញមិនមានសេចក្តី សង្ស័យក្នុងដំណើរនេះឡើយ ។ ខ្ញុំចូលទៅគាល់ព្រះរាជាហើយ ក្រាបទូល ដូច្នេះថា បពិត្រព្រះមហាក្សត្រ សូមព្រះអង្គប្រទាននូវសមណៈ ១ អង្គ ដល់ ខ្ញុំម្ចាស់ ខ្ញុំម្ចាស់នឹងនិមន្តលោកឲ្យឆាន់ ។ ព្រះមហារាជទ្រង់ប្រទាននូវសមណៈ ១ អង្គ ដែលមានឥន្ទ្រិយអប់រំហើយដល់ខ្ញុំ ខ្ញុំទទួលនូវបាត្ររបស់លោកហើយ បំពេញដោយបាយដ៏ប្រសើរ ។ លុះខ្ញុំបំពេញហើយ ធ្វើនូវបាយដ៏ប្រសើរ ឲ្យ ជាបាយលាយដោយវត្ថុមានក្លិនក្រអូប បិទដោយសំណាញ់គ្របដោយសំពត់ លឿង ។ កុសលនុ៎ះ ជាអារម្មណ៍របស់ខ្ញុំ ខ្ញុំរពឫកដរាបដល់អស់ជីវិត ខ្ញុំទៅ កើតក្នុងឋានតាវត្តិង្ស ព្រោះញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងកុសលនោះ ។ ខ្ញុំបាននូវ ភាពនៃខ្លួនជាមហេសីនៃស្តេចទេវតាទាំងឡាយ ៣០ ដង សេចក្តីប្រាថ្នាដែល ខ្ញុំប្រាថ្នាហើយក្នុងចិត្ត ក៏កើតឡើងដល់ខ្ញុំដូចសេចក្តីប្រាថ្នា ។ ខ្ញុំបាននូវភាពជា មហេសីនៃស្តេចចក្រពត្តិ ២០ ដង ខ្ញុំជាស្រីមានកុសលសន្សំហើយ តែង អន្ទោលទៅក្នុងភពតូចនិងភពធំ ។ ខ្ញុំរួចចាកចំណងទាំងអស់ហើយ ខ្ញុំជាអ្នក ប្រាសចាកកំណើតហើយ អស់អាសវៈទាំងពួងរលីងហើយ ឥឡូវនេះ ភពថ្មី ទៀតមិនមានឡើយ ។ ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ ព្រោះហេតុដែល