កដច្ឆុភិក្ខទាយិកាថេរិយាបទានទី ៧
កាលព្រះសាស្តាព្រះនាមតិស្សៈ ទ្រង់ត្រាច់ទៅបិណ្ឌបាត ខ្ញុំ បានយកចង្ហាន់មួយវែក ថ្វាយដល់ព្រះពុទ្ធដ៏ប្រសើរ ។ ព្រះសម្ពុទ្ធព្រះនាម តិស្សៈ ជាសាស្តា ជានាយកដ៏លើសលុបក្នុងលោកទ្រង់ទទួលហើយ ទ្រង់ គង់នៅក្នុងផ្លូវ ទ្រង់ធ្វើអនុមោទនាដល់ខ្ញុំថា នាងប្រគេនចង្ហាន់ ១ វែក នឹងបានទៅកើតក្នុងឋានតាវត្តិង្ស នឹងបានជា អគ្គមហេសីនៃស្តេចទេវតា ៣៦ ដង ។ នឹងបានជាមហេសីនៃស្តេចចក្កពត្តិ ៥០ ដង នឹងបាននូវសម្បត្តិទាំងពួងដែលនាងប្រាថ្នាហើយតាមចិត្តប្រាថ្នា ក្នុងកាលទាំងពួង ។ នាងនឹងទទួលនូវសម្បត្តិ ជ្រាស្តីមិនមានសេចក្តីកង្វល់ នឹងបួសកំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈនឹងបរិនិព្វាន ។ ព្រះសម្ពុទ្ធព្រះនាមតិស្សៈ ជានាយកដ៏លើសលុបក្នុងលោក ព្រះអង្គជាអ្នក ប្រាជ លុះត្រាស់នូវពាក្យនេះហើយ ក៏ហោះទៅឯអាកាស ដូចជាស្តេចហង្ស ហើរទៅព្ធដ៏អាកាស ។ ទានដែលខ្ញុំបានថ្វាយល្អហើយ យាគសម្បទាខ្ញុំបានបូជាល្អហើយ ខ្ញុំបាន ថ្វាយនូវចង្ហាន់ ១ វែក ហើយដល់នូវអចលបទ គឺព្រះនិព្វាន ។ ក្នុងកប្បទី ៩២ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយទានក្នុងកាលនោះ ខ្ញុំមិន ដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយចង្ហាន់ កិលេសទាំងឡាយខ្ញុំដុត បំផ្លាញហើយ ភពទាំងពួងខ្ញុំបានដកចោលហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុង សម្នាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនានៃពុទ្ធ