សត្តឧប្បលមាលិកាថេរិយាបទានទី ៨
ក្នុងក្រុងអរុណវតី មានក្សត្រ ១ ព្រះអង្គទ្រង់ព្រះនាមអរុណៈ ខ្ញុំជាអគ្គមហេសីរបស់ស្តេចនោះ បានចាត់ចែងនូវផ្កាដែលមិនទាន់ក្រងទុក ។ ខ្ញុំកាន់យកនូវផ្កាឧប្បល ៧ កម្រង មានក្លិនដូចជាក្លិនទិព្វ អង្គុយលើប្រាសាទ ដ៏ប្រសើរ គិតយ៉ាងនេះក្នុងខណៈនោះថា អញមានប្រយោជន៍អ្វីដោយកម្រង ផ្កានេះ ដែលអញពាក់លើក្បាលរបស់អញ បើអញបូជាចំពោះញាណព្រះពុទ្ធ ដ៏ប្រសើរ ប្រសើរជាង ។ ជនទាំងឡាយតែងរាប់អាននូវព្រះសម្ពុទ្ធ អញ អង្គុយនៅជិតទ្វារ កាលណាព្រះសម្ពុទ្ធទ្រង់ហៅថា នាងចូលមក អញនឹង បូជានឹងព្រះមហាមុនី ក្នុងកាលនោះ ។ ព្រះជិនស្រីប្រកបដោយភិក្ខុសង្ឃ ស្តេចមកតាមផ្លូវថ្នល់ ទ្រង់ល្វាសល្វន់ដូចជាដើមថ្ងាន់ត្រូវខ្យល់ ឬដូចជាកេសរ រាជសីហ៍ ជាស្តេចម្រឹគ ។ ខ្ញុំជាអ្នកមានចិត្តរីករាយ លុះឃើញរស្មីព្រះពុទ្ធ ក៏មានចិត្តសង្វេគមិនទាន់ដល់ទ្វារ ក៏បូជាចំពោះព្រះពុទ្ធដ៏ប្រសើរ ។ ខ្ញុំធ្វើផ្កា ឧប្បល ៧ កម្រង ត្រដាងព្ធដ៏អាកាស ផ្កាទាំងនោះ ក៏បាំងខាងលើព្រះសីរៈ នៃព្រះពុទ្ធ ។ ខ្ញុំមានចិត្តខ្ពស់ឡើង មានចិត្តរីករាយ មានចិត្តត្រេកអរ ធ្វើអញ្ជលី ហើយញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធនោះ ក៏បានទៅកើតក្នុងឋានតា វត្តិង្ស ។ ផ្កាទាំងឡាយបាំងធ្វើជាដំបូលនៃរោងធំខាងលើក្បាលខ្ញុំ ក្លិនជាទិព្វ ក៏ផ្សាយទៅ នេះជាផលនៃផ្កាឧប្បល ៧ កម្រង ។ កាលពួកញាតិនាំខ្ញុំទៅក្នុង កាលម្តងៗ បរិស័ទរបស់ខ្ញុំមានចំនួនត្រឹមណា ផ្កាទាំងឡាយក៏បាំងជារោង មានចំនួនត្រឹមនោះ ។ ខ្ញុំបានជាមហេសីនៃទេវរាជ ៧០ ដង ខ្ញុំអន្ទោលទៅក្នុង ភពតូចនិងភពធំ រមែងបានជាធំក្នុងទីទាំងពួង ។