ឧទកទាយិកាថេរិយាបទានទី ១០
ខ្ញុំជាស្រីដងទឹក ក្នុងនគរពន្ធុមតី រស់នៅដោយការដងទឹក ចិញ្ចឹមទារកដោយការដងទឹកនោះ ។ ឯទេយ្យធម៌របស់ខ្ញុំមិនមាន ខ្ញុំចូលទៅក្នុង បន្ទប់ បានតម្កល់ទុកនូវទឹកចំពោះបុគ្គលជាបុញ្ញក្ខេត្តដ៏ប្រសើរ ។ ខ្ញុំបាន ទៅកើតក្នុងឋានតាវត្តិង្ស ដោយកុសលកម្មដែលខ្ញុំធ្វើល្អហើយនោះ ខ្ញុំមាន វិមានខ្ញុំដ៏ល្អដែលជាផលនៃការដងទឹកបាននិម្មិតឲ្យក្នុងឋានតាវត្តិង្សនោះ ក្នុង កាលនោះ ខ្ញុំប្រសើរជាងពួកស្រីអប្សរ ១០០០ នាក់ កាលនោះ ខ្ញុំគ្របសង្កត់ នូវស្រីអប្សរទាំងនោះដោយហេតុ ១០ យាង ។ ខ្ញុំបានជាមហេសីនៃទេវរាជ ៥០ ដង បានជាមហេសីនៃស្តេចចក្រពត្តិ ២០ ដង ។ ខ្ញុំអន្ទោលទៅក្នុងភពទាំង ពីរ គឺទេវតានិងមនុស្ស ខ្ញុំមិនដែលស្គាល់ទុគ្គតិឡើយ នេះជាផលនៃទានទឹក ។ កាលណាខ្ញុំចង់បានទឹកលើកំពូលភ្នំក្តី លើចុងឈើក្តី ព្ធដ៏អាកាសក្តី លើផែនដី ក្តី ខ្ញុំក៏បាននូវទឹកយាងឆាប់ក្នុងកាលនោះ ទិសទាំងឡាយមិនឆ្លាប់ភ្លៀងធ្លាក់ សោះ ក៏ក្តៅសព្វ ខ្ញុំស្រេកទឹក មហាមេឃបានដឹងនូវតម្រិះរបស់ខ្ញុំ ក៏បង្អុរ ភ្លៀងចុះមក ។ ចួនណា កាលពួកញាតិកំពុងនាំខ្ញុំទៅ ខ្ញុំចង់បានទឹកក្នុងកាលណា មហាមេឃ ក៏ញ៉ាំងភ្លៀងឲ្យកើតក្នុងកាលនោះ ។ កម្តៅក្តី សេចក្តី ក្រហល់ក្រហាយក្តី មិនមានក្នុងសរីរៈរបស់ខ្ញុំឡើយ ធូលីក៏មិនមានក្នុងកាយ របស់ខ្ញុំ នេះជាផលនៃទានទឹក ។ ក្នុងថ្ងៃនេះ ខ្ញុំមានចិត្តស្អាតបរិសុទ្ធ ប្រាសចាក ចិត្តលាមក មានអាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីមិនមាន ទៀតឡើយ ។