ឯកូបោសថិកវគ្គោ

ក្បាលទី 61 · ទំព័រ 671

មានព្រះមហាក្សត្រមួយព្រះអង្គ ទ្រង់ព្រះនាមពន្ធុមៈ សោយរាជ្យ ក្នុងនគរពន្ធុមវតី ព្រះអង្គរក្សាឧបោសថក្នុងថ្ងៃពេញបូរមី ។ សម័យនោះ ខ្ញុំជាកុម្ភទាសី នៅក្នុងទីនោះ ខ្ញុំបានឃើញសេនាព្រមទាំងព្រះរាជា ហើយក៏ គិតយ៉ាងនេះថា សូម្បីស្តេចក៏ទ្រង់លះបង់រាជសម្បត្តិ ហើយរក្សាឧបោសថកម្ម នោះពិតជាប្រកបដោយផល បានជាពួកជនរីករាយហើយ ។ ខ្ញុំពិចារណា នូវទុគ្គតិផង នូវសេចក្តីក្រីក្រផងដោយឧបាយនៃប្រាជ្ញា ក៏ញ៉ាំងចិត្តឲ្យរីករាយ ហើយរក្សាឧបោសថ ។ លុះខ្ញុំរក្សាឧបោសថក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធ ខ្ញុំក៏បានទៅកើតក្នុងឋានតាវត្តិង្សដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះ ។ វិមាន របស់ខ្ញុំដែលកុសលធ្វើល្អហើយក្នុងទីនោះ មានកម្ពស់ទៅខាងលើ ១ យោជន៍ ប្រដាប់ដោយផ្ទះកំពូលដ៏ប្រសើរ មានអាសនៈធំ ស្អិតស្អាងល្អហើយ ។ ស្រី អប្សរ ១ សែន តែងបម្រើខ្ញុំសព្វៗកាល ខ្ញុំរុងរឿងកន្លងលើសទេវតាទាំងឡាយដទៃសព្វៗកាល ។ ខ្ញុំបានជាមហេសីនៃទេវរាជ ៦៤ ដង បានជា មហេសីនៃស្តេចចក្រពត្តិ ៣៦ ដង ។ ខ្ញុំមានពណ៌ដូចជាមាស តែងអន្ទោល ទៅក្នុងភពទាំងឡាយ ខ្ញុំជាស្រីប្រសើរក្នុងទីទាំងពួង នេះជាផលនៃឧបោសថ ។ ខ្ញុំតែងបាននូវវត្ថុទាំងពួងនេះ គឺយានដំរី យានសេះ យានរថទាំងអស់ នេះជា ផលនៃឧបោសថ ។ ខ្ញុំបាននូវវត្ថុទាំងពួង ជាវិការៈនៃមាស ជាវិការៈនៃប្រាក់ ជាវិការៈនៃកែវផលិក ជាវិការៈនៃកែវមានពណ៌ក្រហម ។ ខ្ញុំបាននូវវត្ថុទាំង ពួង គឺសំពត់កោសេយ្យពស្រ្តនិងសំពត់កម្ពលផង សំពត់សម្បកឈើ និង សំពត់អម្បោះផង សំពត់មានថ្លៃដ៏ច្រើនផង ។ ខ្ញុំបាននូវវត្ថុទាំងពួងនេះគឺ បាយ ទឹក ខាទនីយៈ សំពត់ និងសេនាសនៈ នេះជាផលនៃឧបោសថ ។ ខ្ញុំបាន នូវវត្ថុទាំងពួងនេះ គឺគ្រឿងក្រអូបដ៏ប្