ឯកាសនទាយិកាថេរិយាបទានទី ៤

ក្បាលទី 61 · ទំព័រ 675

ក្នុងកាលនោះ ខ្ញុំជាស្រីក្រងផ្កា នៅក្នុងនគរហង្សវតី មាតាបិតា របស់ខ្ញុំទាំងនោះ បានទៅធ្វើការងារ ។ កាលព្រះអាទិត្យកំពុងត្រង់ជាក់ ខ្ញុំឃើញព្រះសម្ពុទ្ធ ជាសមណៈកំពុងនិមន្តទៅតាមថ្នល់ ខ្ញុំក៏ក្រាលអាសនៈ ។ ខ្ញុំក្រាលអាសនៈដោយកម្រាល មានព្រំដែលមានរោមវែង ៤ ធ្លាប់ និង កម្រាលដែលធ្វើដោយរោមសត្វ វិចិត្រដោយរូបសត្វសាហាវជាដើម ខ្ញុំមាន ចិត្តជ្រះថ្លា មានចិត្តរីករាយ បានពោលពាក្យនេះថា ផែនដីក្តៅណាស់ ឈរ នៅពុំបាន ព្រះអាទិត្យកំពុងត្រង់ជាក់ ខ្យល់ក៏មិនបក់ ទាំងភត្តកាល ក៏ជិត អស់ ។ បពិត្រព្រះមហាមុនី អាសនៈនេះ ខ្ញុំក្រាលហើយ ដើម្បីប្រយោជន៍ ដល់ព្រះអង្គ សូមព្រះអង្គអាស្រ័យនូវសេចក្តីអនុគ្រោះ គង់លើអាសនៈរបស់ ខ្ញុំ ។ ព្រះសមណៈ មានព្រះទ័យទូន្មានហើយ មានព្រះទ័យបរិសុទ្ធ គង់លើ អាសនៈនោះ ខ្ញុំទទួលយកបាត្រនៃព្រះអង្គ បានប្រគេនចង្ហាន់ សមគួរដល់ ការចម្ហិន ។ ខ្ញុំលះបង់រាងកាយជារបស់មនុស្ស ក៏បានទៅកើតក្នុងឋានតាវត្តិង្ស ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកនូវចេតនា នោះផង ។ វិមានរបស់ខ្ញុំល្អ ត្រូវផលនៃអាសនៈនិម្មិតហើយក្នុងឋានតាវត្តិង្ស នោះ មានកំពស់ ៦០ យោជន៍ មានទំហំ ៣០ យោជន៍ ។ បល្ល័ង្កផ្សេងៗ របស់ខ្ញុំជាវិការៈនៃមាស ជាវិការៈនៃកែវមណី ជាវិការៈនៃកែវផលិក ជាវិការៈ នៃមាសមានពណ៌ក្រហម ។ កម្រាលធ្វើដោយរោមសត្វ មានរោមច្រាងទាំង ពីរខាង បល័្លង្ករបស់ខ្ញុំ តាំងនៅល្អហើយ ដោយកម្រាលដែលញាត់ដោយគរ និងកម្រាលដែលធ្វើដោយរោមសត្វដ៏វិចិត្រដោយរូបសត្វ មានសីហៈ និង