បញ្ចទីបទាយិកាថេរិយាបទានទី ៥
ក្នុងកាលនោះ ខ្ញុំជាស្រីអ្នកដំណើរ នៅក្នុងនគរហង្សវតី ខ្ញុំ ជាស្រីត្រូវការដោយកុសល តែងដើរទៅរកអារាម ទៅរកវិហារ ។ ខ្ញុំបាន ឃើញដើមពោធិព្រឹក្សដ៏ឧត្តម ក្នុងថ្ងៃកាឡបក្ខ ហើយញ៉ាំងចិត្តឲ្យជ្រះថ្លាចំពោះ ពោធិព្រឹក្សនោះ ក៏អង្គុយនៅក្បែរគល់នៃពោធិព្រឹក្ស ។ ខ្ញុំតម្កល់ចិត្តគោរព ធ្វើនូវអញ្ជលីលើសិរ្សៈ ហើយរងនូវសោមនស្ស ក៏គិតយ៉ាងនេះ ក្នុងខណៈ នោះថា បើព្រះពុទ្ធមានគុណរាប់មិនបាន មិនមានបុគ្គលផ្ទឹមស្មើមែន សូមឲ្យ ពោធិព្រឹក្សនេះ សម្តែងនូវបាដិហារ្យដល់អាត្មាអញ គឺសូមឲ្យពោធិព្រឹក្សភ្លឺស្វាង ។ ដំណាលគ្នានឹងខ្ញុំកំពុងពិចារណា ពោធិព្រឹក្សក៏ភ្លឺស្វាង ក្លាយទៅជា ពណ៌មាសទាំងអស់ ទិសទាំងពួងក៏រុងរឿង ក្នុងខណៈនោះ ។ ខ្ញុំអង្គុយក្បែរ គល់ពោធិព្រឹក្សនោះ អស់ ៧ ថ្ងៃ ៧ យប់ ដល់ថ្ងៃទី ៧ ខ្ញុំបានបូជាប្រទីប ។ ប្រទីបទាំង ៥ នោះ ក៏ភ្លឺរុងរឿងឡើងព័ទ្ធអាសនៈ កាលនោះ ប្រទីបទាំងឡាយ របស់ខ្ញុំ ភ្លឺរុងរឿងដរាបដល់ព្រះអាទិត្យរះឡើង ។ លុះខ្ញុំលះបង់រាងកាយជា របស់មនុស្ស ក៏បានទៅកើតក្នុងឋានតាវត្តិង្ស ដោយកុសលកម្មដែលខ្ញុំធ្វើល្អ នោះផង ដោយការតម្កល់ទុកនូវចេតនានោះផង ។ ប្រាសាទរបស់ខ្ញុំដែលបុញ្ញកម្ម ធ្វើល្អហើយក្នុងឋានតាវត្តិង្សនោះ លោកហៅថា បញ្ចទីបប្រាសាទ មាន កម្ពស់ ៦០ យោជន៍ មានទំហំ ៣០ យោជន៍ ។ ប្រទីបទាំងឡាយរបស់ខ្ញុំ មានចំនួនរាប់មិនអស់ តែងភ្លឺរុងរឿងជុំវិញ ភពទេវតា ក៏ភ្លឺដោយពន្លឺប្រទីប នោះដែរ ។ ខ្ញុំអង្គុយបែរមុខទៅកាន់ទិសខាងកើត បើខ្ញុំប្រាថ្នាដើម្បីមើលខាងលើ ខាងក្រោម និងទិសទទឹង ខ្ញុំក៏ឃើញនូវវត្ថុទាំងអស់ដោយចក្ខុ ។ ខ្ញុំប្រាថ្នា ដើម្បីឃើញនូវកម្មដែលខ្ញុំធ្វើល្អធ្វើអាក្រក់ដរាបណា គ្រឿ