នឡមាលិកាថេរិយាបទានទី ៦

ក្បាលទី 61 · ទំព័រ 680

កាលនោះឯង ខ្ញុំកើតជាកិន្នរញី នៅទៀបឆ្នេរស្ទឹងចន្ទភាគា ខ្ញុំ បានឃើញព្រះពុទ្ធជាព្រះសយម្ភូ ទ្រង់ប្រាសចាកធូលី ទ្រង់ឈ្នះកិលេស ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយខ្លាំង មានចិត្តត្រេកអរធ្វើនូវអញ្ជលី ហើយ កាន់យកនូវកម្រងផ្កាបបុស ទៅបូជាចំពោះព្រះសយម្ភូ ។ ខ្ញុំលះបង់រាងកាយ ជាកិន្នរញី បានទៅកើតក្នុងឋានតាវត្តិង្ស ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះ ផង ដោយការតម្កល់ទុកនូវចេតនានោះផង ។ ខ្ញុំបានជាមហេសីនៃទេវរាជ ៣៦ ដង សេចក្តីប្រាថ្នាដោយចិត្តរបស់ខ្ញុំរមែងកើតឡើងតាមសមគួរដល់សេចក្តី ប្រាថ្នា ។ ខ្ញុំបានជាអគ្គមហេសីនៃស្តេចចក្រពត្តិ ១០ ដង ព្រោះបានសន្សំកង កុសល ខ្ញុំតែងអន្ទោលទៅក្នុងភពទាំងឡាយ ។ កុសលរបស់ខ្ញុំរមែងមាន ខ្ញុំ បានចូលទៅកាន់ផ្នួស ថ្ងៃនេះ ខ្ញុំជាស្រីគួរដល់ការបូជាក្នុងសាសនានៃព្រះសក្យ បុត្ត ។ ក្នុងកប្បទី ៩៤ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាព្រះពុទ្ធ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃកម្រងផ្កាបបុស ។ ថ្ងៃ នេះ ខ្ញុំមានចិត្តស្អាត ប្រាសចាកចិត្តលាមក មានអាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ ។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញ ហើយ ភពទាំងអស់ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង ។ ឱ ខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធ ដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។