មហាបជាបតិគោតមីថេរិយាបទានទី ៧
ក្នុងសម័យមួយ ព្រះសម្ពុទ្ធជាប្រទីបនៃលោក ព្រះអង្គជាសារ ថីទូន្មាននូវបុរសដែលគួរទូន្មាន ទ្រង់គង់នៅក្នុងកូដាគារសាលាក្នុងមហាវ័ន ទៀបក្រុងវេសាលី ។ កាលនោះ ភិក្ខុនីឈ្មោះមហាបជាបតិគោតមី ជា ព្រះមាតុច្ឆានៃព្រះជិនស្រី នៅក្នុងសម្នាក់ភិក្ខុនី ជិតបុរីជាទីរីករាយនោះឯង ។ ព្រះនាងមហាបជាបតិគោតមីភិក្ខុនី នៅក្នុងទីស្ងាត់ជាមួយនឹងពួកភិក្ខុនី ដែល មានចិត្តរួចស្រឡះចាកកិលេសចំនួន ៥០០ រូប ព្រះនាងមានចិត្តត្រិះរិះយ៉ាង នេះថា អញ ( បើរស់នៅ ) មិនបានទាន់ការបរិនិព្វាននៃព្រះសម្ពុទ្ធ នៃគូ សាវ័ក នៃរាហុល អានន្ទ និងនន្ទទេ នឹងសុំអនុញ្ញាតព្រះលោកនាថ ជា មហេសី លះបង់នូវអាយុសង្ខារ ទៅកាន់ព្រះនិព្វានភ្លាមៗ ។ សេចក្តីត្រិះរិះ របស់នាងភិក្ខុនី ៥០០ រូបក្តី សេចក្តីត្រិះរិះរបស់នាងភិក្ខុនីទាំងឡាយ មាននាង ភិក្ខុនីឈ្មោះខេមាជាដើមនេះក្តី ក៏ដូចព្រះនាងគោតមីដែរ ។ គ្រានោះមានការ កក្រើកផែនដី ទាំងផ្គរក៏លាន់ឮឡើង ទេវតាទាំងឡាយដែលអាស្រ័យនៅក្នុង សម្នាក់ភិក្ខុនី ក៏ត្រូវសេចក្តីសោកបៀតបៀន ។ ( ទេវតាទាំងនោះ ) យំ ទួញញ៉ាំងទឹកភ្នែក និងសេចក្តីករុណាឲ្យប្រព្រឹត្តទៅក្នុងទីនោះ ភិក្ខុនីទាំងអស់ ចូលទៅជិតនាងគោតមីភិក្ខុនី ជាមួយនឹងទេវតាទាំងនោះ ហើយក្រាបចុះដោយ សិរ្សៈទៀបបាទា ពោលនូវពាក្យនេះថា បពិត្រព្រះនាងជាម្ចាស់ យើងទាំងឡាយ នៅក្នុងទីស្ងាត់ ត្រូវតំណក់ទឹកស្រោចស្រពហើយ ក្នុងទីនោះ ។ បពិត្រ ព្រះនាងគោតមីជាម្ចាស់ ផែនដីនោះ កក្រើកញាប់ញ័រ ទាំងផ្គរក៏លាន់ឮឡើង ទាំងសេចក្តីខ្សឹកខ្សួល ពួកយើងក៏បានឮដែរ តើមានហេតុដូចម្តេច ។ គ្រា នោះ ព្រះនាងក៏ប្រាប់នូវហេតុ ទាំងអស់ដែលនាងត្រិះរិះ ។ លំដាប់នោះ ភិក្ខុនី ទាំងអ