ខេមាថេរិយាបទានទី ៨

ក្បាលទី 61 · ទំព័រ 703

ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ មានបញ្ញាចក្ខុចំពោះធម៌ទាំងពួង ជាលោកនាយក ទ្រង់កើតឡើងក្នុងកប្បទី ១ សែន អំពីភទ្ទកប្បនេះ ។ កាលនោះ ខ្ញុំកើតក្នុងត្រកូលសេដ្ឋីក្នុងនគរហង្សវតី ដែលរុងរឿងដោយរតនៈ ផ្សេងៗ ខ្ញុំឆ្អែតស្កប់ស្កល់ហើយ ដោយសេចក្តីសុខច្រើន ។ ខ្ញុំចូលទៅគាល់ ព្រះមហាវីរបុរស ហើយបានស្តាប់ធម្មទេសនា លំដាប់នោះ ខ្ញុំមានសេចក្តី ជ្រះថ្លាកើតឡើង ហើយដល់នូវព្រះជិនស្រីជាទីពឹង ។ ខ្ញុំសូមអង្វរមាតាបិតា ហើយនិមន្តព្រះពុទ្ធជានាយក ព្រមទាំងព្រះសាវ័កមកឆាន់អស់ ៧ ថ្ងៃ ។ លុះកន្លង ៧ ថ្ងៃផុតទៅ ព្រះពុទ្ធជានរសារថី ទ្រង់តាំងភិក្ខុនីដែលឧត្តមជាង ពួកភិក្ខុនី មានបញ្ញាច្រើន ក្នុងទីជាឯតទគ្គៈ ។ ខ្ញុំឮព្រះពុទ្ធវាចានោះហើយក៏ រីករាយ បានធ្វើសក្ការៈចំពោះព្រះពុទ្ធ ជាមហេសីនោះទៀត ក្រាបចុះហើយ ប្រាថ្នានូវតំណែងនោះ ។ លំដាប់នោះ ព្រះជិនស្រីទ្រង់ត្រាស់ចំពោះខ្ញុំថា សេចក្តីប្រាថ្នារបស់នាង សម្រេចហើយ សក្ការៈដែលនាងធ្វើហើយចំពោះតថាគត ព្រមទាំងព្រះសង្ឃ ជាសក្ការៈមានផលរាប់មិនបាន ។ ក្នុងកប្បទី ១ សែន អំពីកប្បនេះ ព្រះសាស្តា ព្រះនាមគោតម ទ្រង់សម្ភពក្នុងត្រកូលក្សត្រឱក្កាកៈ នឹងឧប្បត្តិឡើង ក្នុងលោក ។ នាងនឹងបានជាភិក្ខុនីឈ្មោះខេមា ជាធម្មទាយាទ ជាឱរស ជា ធម្មនិម្មិតនៃព្រះសាស្តានោះ ដល់នូវទីជាឯតទគ្គៈ ។ ខ្ញុំលះបង់រាងកាយជារបស់មនុស្ស ហើយចូលទៅកើតក្នុងឋានតាវត្តិង្ស ដោយបុញ្ញកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវចេតនាផង ។ លុះខ្ញុំ