កិសាគោតមីថេរិយាបទានទី ២

ក្បាលទី 61 · ទំព័រ 734

ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់កើតឡើងក្នុងកប្បទី ១ សែន អំពីភទ្ទកប្បនេះទៅ ។ ក្នុងកាលនោះ ខ្ញុំកើតក្នុងត្រកូល ១ នៅក្នុងក្រុងហង្សវតី បានចូលទៅគាល់ ព្រះពុទ្ធព្រះនាមបទុមុត្តរៈ ទ្រង់ប្រសើរជាងនរជននោះ ហើយយកព្រះអង្គជាទី ពឹង ។ ខ្ញុំបានស្តាប់ធម៌ដ៏ពីរោះរបស់ព្រះអង្គ ជាធម៌ប្រកបដោយសច្ច ៤ មាន អានិសង្សដ៏ក្រៃលែង នាំមកនូវសេចក្តីស្ងប់ និងសេចក្តីសុខក្នុងចិត្ត ។ កាល នោះ ព្រះពុទ្ធជាអ្នកប្រាជ្ញ ជាបុរសដ៏ខ្ពង់ខ្ពស់ ទ្រង់សរសើរតាំងភិក្ខុនីអ្នក ទ្រទ្រង់ចីវរដ៏សៅហ្មង ក្នុងទីជាឯតទគ្គៈ ។ ខ្ញុំញ៉ាំងបីតិមានប្រមាណច្រើនឲ្យ កើត ស្តាប់នូវគុណនៃភិក្ខុនី ខ្ញុំធ្វើនូវគ្រឿងសក្ការៈដល់ព្រះពុទ្ធ តាមគួរដល់ សេចក្តីអង់អាច តាមគួរដល់កម្លាំង ។ ខ្ញុំបានក្រាបចុះជិតព្រះអង្គជាអ្នកប្រាជ មានប្រាជ្ញាខ្ជាប់ខ្ជួននោះ ហើយប្រាថ្នានូវតំណែងនោះ កាលនោះ ព្រះសម្ពុទ្ធ ជានាយក ទ្រង់អនុមោទនាចំពោះការបាននូវតំណែងនោះថា ក្នុងកប្បទី ១ សែន អំពីកប្បនេះ ព្រះសាស្តាព្រះនាមគោតម ទ្រង់កើតក្នុងឱក្កាកត្រកូលនឹងត្រាស់ ឡើងក្នុងលោក ។ នាងនេះនឹងបានព្រះញាតិ ក្នុងធម៌ទាំងឡាយនៃព្រះគោតម នោះ ជាឱរស ជាធម្មនិម្មិត បានជាសាវិកានៃព្រះសាស្តា មានឈ្មោះថា កិសាគោតមី ។ កាលនោះ ខ្ញុំស្តាប់នូវពុទ្ធព្យាករណ៍នោះ ក៏រីករាយ មានចិត្ត ប្រកបដោយមេត្តា បានបម្រើព្រះជិនស្រីជានាយក ដោយបច្ច័យទាំងឡាយ ដរាបដល់អស់ជីវិត ។