ធម្មទិន្ថាថេរិយាបទានទី ៣

ក្បាលទី 61 · ទំព័រ 739

ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ជាអ្នកដឹកនាំសត្វលោក ទ្រង់កើតឡើងក្នុងកប្បទី ១ សែនអំពីកប្បនេះ ។ កាលនោះ ខ្ញុំកើតក្នុងត្រកូល ១ ក្នុងក្រុងហង្សវតី ជាអ្នកធ្វើនូវការងារនៃជន ដទៃ ខ្ញុំមានប្រាជ្ញាចាស់ សង្រួមក្នុងសីល ។ ព្រះថេរៈឈ្មោះសុជាត ជាអគ្គ សាវ័កនៃព្រះពុទ្ធព្រះនាមបទុមុត្តរៈ ចេញអំពីវត្តទៅដើម្បីបិណ្ឌបាត ។ កាល នោះ ខ្ញុំចេញទៅដងទឹក កាន់ក្អមដើរទៅ បានឃើញព្រះថេរៈនោះ ក៏មាន សេចក្តីជ្រះថ្លា បានប្រគេននំដោយដៃរបស់ខ្លួន ។ ព្រះថេរៈនោះ ទទួលនំ ហើយ ក៏គង់ឆាន់ក្នុងទីនោះ លំដាប់នោះ ម្ចាស់របស់ខ្ញុំមានចិត្តត្រេកអរនឹងខ្ញុំ បានយកខ្ញុំធ្វើជាកូនប្រសាររបស់ខ្លួនខ្ញុំ ទៅជាមួយនឹងម្តាយក្មេក ថ្វាយបង្គំ ព្រះសម្ពុទ្ធ ។ គ្រានោះ ព្រះអង្គទ្រង់តាំងភិក្ខុនី ១ រូប ជាធម្មកថិកា អ្នក សម្តែងធម៌ដល់បរិស័ទ ក្នុងទីជាឯតទគ្គៈ ខ្ញុំបានស្តាប់ពុទ្ធតម្រាស់នោះហើយក៏ មានចិត្តរីករាយខ្លាំង ។ ខ្ញុំនិមន្តព្រះសុគត ជាលោកនាយក ព្រមទាំងភិក្ខុ សង្ឃ ថ្វាយមហាទាន ហើយប្រាថ្នានូវតំណែងនោះ ។ លំដាប់នោះ ព្រះសុគត ព្រះអង្គមានសំឡេងណែនរំពងពីរោះ ត្រាស់នឹងខ្ញុំថា នាងជាស្រីត្រេកអរ ក្នុងការបម្រើតថាគត ជាអ្នកអង្គាសតថាគត ព្រមទាំងភិក្ខុសង្ឃ ។ នាង ជាអ្នកប្រកបក្នុងការស្តាប់នូវព្រះសទ្ធម្ម មានចិត្តចម្រើនដោយគុណ ម្នាល នាងដ៏ចម្រើន នាងចូររីករាយចុះ នាងនឹងបានផលដែលនាងតាំងប្រាថ្នានុ៎ះ ។ ក្នុងកប្បទី ១ សែន អំពីកប្បនេះ ព្រះសាស្តាព្រះនាមគោតម កើតក្នុង ត្រកូលក្សត្រឱក្កាកៈ នឹងត្រាស់ឡើងក្នុងលោក ។ នាងនឹងបានជាញាតិក្នុង