យសោធរាថេរិយាបទានទី ៨
ខ្ញុំជាអ្នកមានឫទ្ធិច្រើន មានប្រាជ្ញាច្រើន មាននាងភិក្ខុនី ទាំងឡាយ ១ សែនអង្គ ចោមរោមហើយ ចូលទៅគាល់ព្រះសម្ពុទ្ធ ។ ថ្វាយបង្គំ ព្រះសម្ពុទ្ធនិងលក្ខណៈគឺចក្កនៃព្រះសាស្តា អង្គុយក្នុងទីសមគួរ ហើយ ពោលពាក្យនេះថា ខ្ញុំមានវស្សា ៧៨ កន្លងបច្ឆិមវ័យ ខ្ញុំមកដល់ញកហើយ ក្រាបទូលព្រះមហាមុនីថា វ័យរបស់ខ្ញុំចាស់ណាស់ហើយ ជីវិតរបស់ខ្ញុំតិច ណាស់ ខ្ញុំនឹងលះបង់ព្រះអង្គហើយទៅ ទីពឹងរបស់ខ្លួនខ្ញុំបានធ្វើហើយ ។ ក្នុង កាលជាបច្ឆិមវ័យ សេចក្តីស្លាប់កាន់តែរំកិលចូលមកជិត បពិត្រព្រះអង្គមាន ព្យាយាមធំ ខ្ញុំម្ចាស់នឹងដល់នូវនិព្វានក្នុងវេលាយប់ថ្ងៃនេះ បពិត្រព្រះមហាមុនី ជាតិ ជរា ព្យាធិ និងមរណៈ មិនមាន ខ្ញុំនឹងដល់នូវបុរីដែលជាទីឥតមានជរា ឥតមានមរណៈ ឥតមានភ័យ មិនមានបច្ច័យតាក់តែងឡើយ ។ បពិត្រព្រះមហា មុនី ធម្មតាបរិស័ទទាំងឡាយ តែងចូលទៅអង្គុយជិតព្រះសាស្តា ដឹង ច្បាស់នូវកំហុស និងសេចក្តីគួរក្នុងទីចំពោះព្រះភក្ត្រ ។ បពិត្រព្រះអង្គមាន ព្យាយាមធំ ខ្ញុំព្រះអង្គអន្ទោលទៅក្នុងសង្សារ សូមក្រាបទូលនូវការភ្លាំងភ្លាត់ របស់ខ្ញុំចំពោះព្រះអង្គ សូមព្រះអង្គអត់នូវកំហុសនោះដល់ខ្ញុំព្រះអង្គ ។ នាង ជាអ្នកធ្វើតាមពាក្យប្រៀនប្រដៅនៃតថាគត ចូរនាងសម្តែងនូវឫទ្ធិ ចូរកាត់នូវ សេចក្តីសង្ស័យនៃបរិស័ទទាំងពួងក្នុងសាសនា ។ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំឈ្មោះយសោធរា ជាភរិយានៃព្រះអង្គ ( កាលនៅ ) ក្នុងផ្ទះ កើត ក្នុងត្រកូលសក្យៈ តាំងនៅក្នុងអង្គជ្រាស្តី ។