ទសសហស្សថេរីនមបទានទី ៩
ក្នុងកប្បទី ៤ អសង្ខេយ្យ និង ១ សែនកប្ប ព្រះជិនស្រីព្រះនាម ទីបង្ករ ជាលោកនាយកទ្រង់កើតឡើង ។ ព្រះពុទ្ធព្រះនាមទីបង្ករ ជា មហាវីរបុរស ទ្រង់ព្យាករនូវសុមេធតាបសផង នាងសុមិត្តាផង ដែលរួមសុខ ទុក្ខជាមួយគ្នា ។ ព្រះមហាមុនី ព្រះអង្គឃើញមនុស្សលោក ព្រមទាំងទេវលោក ទាំងទ្រង់ស្តេចទៅកាន់មនុស្សលោក ព្រមទាំងទេវលោក ហើយចូលមកកាន់ ទីប្រជុំនៃយើងខ្ញុំដែលកំពុងសសើរជនទាំងនោះ ។ ប្តីទាំងអស់របស់ យើងខ្ញុំមានក្នុងទីសមាគមជាអនាគត ប្រពន្ធទាំងអស់របស់ព្រះអង្គ ជាទីពេញ ព្រះទ័យនៃព្រះអង្គ ជាអ្នកពោលពាក្យជាទីស្រឡាញ់ ។ ទាន សីល ភាវនា ទាំងអស់ យើងខ្ញុំបានអប់រំដោយល្អហើយ បពិត្រព្រះមហាមុនី វត្ថុទាំងអស់ នេះ ខ្ញុំបានលះបង់ចោលអស់កាលជាយូរអង្វែងហើយ ។ វត្ថុណាមួយ គឺ គ្រឿងក្រអូប កម្រងផ្កា គ្រឿងលាប និងប្រទីបជាវិការៈកែវដែលយើងខ្ញុំបាន តម្កល់ទុកហើយ បពិត្រព្រះមហាមុនី វត្ថុទាំងអស់ ( នោះ ) យើងខ្ញុំបានលះបង់ ចោលហើយ ។ ន័យមួយទៀត អំពើដទៃនិងគ្រឿងបរិភោគជារបស់មនុស្ស ដែលយើងបានធ្វើហើយ បពិត្រព្រះមហាមុនី របស់ទាំងអស់នុ៎ះ យើងខ្ញុំបាន លះបង់ចោលអស់កាលយូរអង្វែងហើយ ។ បុណ្យមានប្រមាណច្រើនដែល យើងបានធ្វើហើយ បានសោយនូវភាពជាឥស្សរៈ ត្រាច់រង្គាត់ក្នុងភពតូចភព ធំ អស់សង្សារវដ្ត មានជាតិច្រើន ។ លុះដល់មកក្នុងបច្ឆិមភព យើងខ្ញុំបាន កើតក្នុងត្រកូលផ្សេងៗគ្នា ក្នុងលំនៅនៃព្រះសក្យបុត្ត ជាស្រីមានពណ៌សម្បុរ ជាទីប្រាថ្នា បីដូចជាស្រីទេពអប្សរ ។