ខត្តិយាវគ្គោ

ក្បាលទី 61 · ទំព័រ 783

អដ្ឋារសសហស្សខត្តិយកញ្ញាថេរីនមបទាន ទី ១ បពិត្រព្រះមហាមុនី យើងខ្ញុំសូមក្រាបទូលថា ភពទាំងពួងនៃ យើងខ្ញុំអស់ហើយ តំណនៃភពយើងខ្ញុំបានដោះចេញហើយ អាសវៈទាំងពួង របស់យើងខ្ញុំមិនមានឡើយ ។ បពិត្រព្រះមហាមុនី កុសលណាមួយដែល យើងខ្ញុំបរិកម្មហើយ ទាំងប្រាថ្នាដោយប្រពៃហើយ គ្រឿងប្រើប្រាស់ យើងខ្ញុំ បានឲ្យហើយ ដើម្បីប្រយោជន៍ព្រះអង្គ ។ បពិត្រព្រះមហាមុនី គ្រឿងប្រើប្រាស់ យើងខ្ញុំបានឲ្យហើយដល់ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងសាវ័កទាំងឡាយ បានប្រាថ្នាហើយដើម្បីប្រយោជន៍នៃព្រះអង្គ ។ បពិត្រព្រះមហាមុនី កម្មខ្ពស់ និងទាប យើងខ្ញុំបានតម្កល់ទុកដើម្បីពួកភិក្ខុដោយប្រពៃ ការបរិកម្មក្នុងត្រកូល ដ៏ខ្ពស់យើងខ្ញុំបានធ្វើរួចហើយ ។ នាងខត្តិយកញ្ញាទាំងឡាយ ជាអ្នកបរិបូណ៌ ដោយកម្ម ត្រូវកុសលមូលនោះឯងមកដាស់តឿនហើយ កន្លងនូវធម៌របស់ មនុស្ស បានមកកើតក្នុងខត្តិយត្រកូល ។ កម្មដែលយើងខ្ញុំបានសន្សំ បានធ្វើ ហើយក្នុងជាតិជាមួយគ្នា ក្នុងបច្ឆិមជាតិ យើងខ្ញុំក៏កើតក្នុងខត្តិយត្រកូលជាមួយ គ្នា ។ បពិត្រព្រះអង្គមានព្យាយាមធំ យើងខ្ញុំមានរូបល្អ ទាំងមានភោគស ម្បត្តិច្រើន ទាំងមានលាភៈនិងគ្រឿងសក្ការៈ ត្រូវពួកជនបូជាហើយ នៅក្នុង ព្រះរាជវាំង បីដូចជានៅក្នុងនន្ទនឧទ្យាននៃពួកទេវតា ។ យើងខ្ញុំទាំងអស់ គ្នានឿយណាយហើយចេញចាកផ្ទះ ចូលទៅកាន់ផ្នួស នៅអាស្រ័យត្រឹមតែ ២-៣ ថ្ងៃ ក៏បានដល់ព្រះនិព្វាន ។ ជនទាំងឡាយដ៏ច្រើន តែងបង្អោននូវ